en     km
en     km

CNRP​ បើក​កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​ស្រប​ពេល​លោក​ សម​ រ​ង្ស៊ី​ កំណត់​ថ្ងៃ​វិល​ចូល​ប្រទេស​វិញ​

Share

ភ្នំពេញ៖ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ចេញ​សេចក្ដី​សម្រេច​មួយ​ ខណៈ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ បាន​ទៅ​ជួប​ប្រជុំ​ជាមួយ​លោក​ សម​ រ​ង្ស៊ី​ នៅ​ប្រ​ ទេស​ហ្វី​លី​ពី​ន​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ប្រឆាំង​នេះ​។​

Cnrp-thum-09w

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​  គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​នេះ​លោក​ សម​ រ​ង្ស៊ី​ បាន​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​វិភាគ​និង​វាយតម្លៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ និង​ផែនការ​យុទ្ធសាស្ត្រ​ សកម្មភាព​កន្លង​មក​នឹង​ទៅ​ថ្ងៃ​ខាង​មុខ​។​

​បើ​តាម​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​លើក​ឡើង​អំពី​លទ្ធផល​នៃ​បេសកកម្ម​របស់​លោក​ជាមួយ​សហគមន៍​ខ្មែរ​ និង​សកម្មជន​បក្ស​ ព្រមទាំង​នយោបាយ​ការទូត​របស់​បក្ស​ជាមួយ​សហគមន៍​អន្តរជាតិ​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ គណៈប្រតិភូ​ជាន់ខ្ពស់​របស់​គណបក្ស​បាន​ជួប​ប្រជុំ​ពិសេស​ជាមួយ​លោក​ប្រធាន​ សម​ រ​ង្ស៊ី​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ ស្ប​តិ៍​នេះ​ ដើម្បី​ពិភាក្សា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​ និង​ផែនការ​សកម្មភាព​ដែល​គណបក្ស​ត្រូវ​អនុវត្ត​នា​ថ្ងៃ​ខាង​មុខ​។​

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​ គឺ​លោក​ សម​ រ​ង្ស៊ី​ បាន​អះអាង​ថា​ លោក​ពិតជា​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ជាមួយនឹង​ការ​យល់ព្រម​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ គឺ​ប្រហែល​នៅ​ខែឧសភា​ ឆ្នាំ​២០១៧​ ។​

លោក​ថា​ វត្តមាន​របស់​លោក​សំខាន់​ណាស់​ដើម្បី​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​មាន​ភាព​សេរី​ និង​ត្រឹមត្រូវ​ ហើយ​ បើ​ពុំនោះ​ទេ​សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ​ បើ​លោក​មិន​អាច​ចូល​ប្រទេស​វិញ​បាន​នោះ​៕

Share

Image
Image
Image