en     km
en     km

CNRP​​ នឹង​​រក​​ដំណោះ​ស្រាយ​​ឱ្យ​​លោក​​ សម​​ រ​ង្ស៊ី​ ​វិល​​ត្រ​​ទ្ប​ប់​​ចូល​​ស្រុក​​មុន​​ការ​​បោះ​​ឆ្នោត​

Share

​ភ្នំពេញ៖ លោក​ យឹ​ម​ សុវណ្ណ​ បាន​ថ្លែង​ថា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​សមាជិក​របស់​គណបក្ស​នេះ​នឹង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ មុន​ពេល​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ឆ្នាំ​២០១៧​ ឬ​ការ​បោះ​ឆ្នោតជាតិ​ ឆ្នាំ​២០១៨​ ។​ ការ​អះអាង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​នេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ខែឧសភា​ ឆ្នាំ​២០១៦​ ។​ ការ​អះអាង​ដូចនេះ​ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​ប្រឆាំង​នេះ​ បាន​ជួប​ប្រជុំ​ជាមួយ​ប្រតិភូ​មូលនិធិ​ កូ​ហ្វី​ អាណា​ន់​(Kofi​ AnnanFoundation)​ ដែល​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​អំពី​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ។​ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​មិន​បង្ហាញ​ការ​ចាប់អារម្មណ៍​ឡើយ​ ។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

cnrp-logo

​មើលទៅ​សង្ឃឹមថា​ មេ​បក្ស​របស់​ខ្លួន​អាច​វិល​ចូល​ប្រទេស​វិញ​បាន​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ការ​បោះ​ឆ្នោត​សេរី​យុត្តិធម៌​គឺ​ត្រូវ​តែ​មាន​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ចូលរួម​ ទាំងអស់​ប៉ុន្តែ​បើ​ការ​បោះ​ឆ្នោត​មិន​មាន​វត្តមាន​ថ្នាក់ដឹកនាំ​បក្ស​របស់​ខ្លួន​ទេ​នោះ​ នោះ​មាន​ន័យ​ថា​ការ​បោះ​ឆ្នោត​មិន​អាច​សេរី​ និង​យុត្តិធម៌​ឡើយ​ ។​ លោក​បន្ត​ថា​ លោក​ សម​ រ​ង្ស៊ី​ ពិតជា​អាច​វិល​ចូល​ប្រទេស​វិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៧​ ឬ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ហើយ​ធ្វើ​ឡើង​តាម​រយៈ​ការ​សម្របសម្រួល​ នយោបាយ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ ៖​ «​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុ​ត្ត​ធម៌​វា​ទាល់តែ​គណបក្ស​នយោបាយ​ចូល​ប្រកួត​វា​ទាល់តែ​ មាន​មេដឹកនាំ​ មាន​គណបក្ស​ន​យ​បាយ​ មាន​មេដឹកនាំ​ដែល​អាច​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ឃោសនាបោះឆ្នោត​ ប៉ុន្តែ​បើ​មិន​មាន​វត្តមាន​ថ្នាក់ដឹកនាំ​បក្ស​របស់​ខ្លួន​នោះ​ទេវា​មិន​អាច​មាន​សេរី​ និង​យុត្តិធម៌​នោះ​ទេ​..»​ ។​

​ពាក់ព័ន្ធ​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ សូ​ច​ន្ថា​ យល់​ឃើញ​ថា​លទ្ធភាព​ដែល​លោក​ សម​ រ​ង្ស៊ី​ អាច​វិល​ត្រ​ទ្ប​ប់​ចូល​ស្រុក​ហាក់បីដូចជា​នៅ​ឆ្ងាយ​នៅ​ទ្បើ​យ​ ។​ ​លោក​បាន​ពន្យល់​ថា​មិន​ទាន់​ឃើញ​មាន​ភ្លើង​ខៀវ​ណាមួយ​ផ្តល់​ឱកាស​ឱ្យ​លោក​ សម​ រ​ង្ស៊ី​អាច​វិល​ត្រ​ទ្ប​ប់​ចូល​ស្រុក​បាន​នៅ​ទ្បើ​យ​នោះ​ទេ​ ។​ ប៉ុន្តែ​លោក​ថា​ជំរើស​មួយទៀត​ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ អាច​វិល​ចូល​ស្រុក​វិញ​បាន​នោះ​គឺ​តាម​រយៈ​ការ​សម្របសម្រួល​តាម​រូបភាព​នយោបាយ​ពី​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ដែល​មានការ​ជ្រុំ​ជ្រែង​ និង​សម្របសម្រួល​ពី​សហគមន៍​អន្តរជាតិ​ នោះ​ទើប​អាច​បើកផ្លូវ​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មាន​លទ្ធភាព​ចូល​ស្រុក​វិញ​បាន​ ។​

​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បញ្ជាក់​ផង​ដែរ​ថា​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ដំណើរការ​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​នោះ​មាន​៣​ចំនុច​សំខាន់ៗ​ដូច​ជា​៖​ «​ទី​១​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​ឯករាជ្យ​ ត្រូវ​តែ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ។​ទី​២​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ ត្រូវ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដោយ​មិន​ត្រូវ​រឹត​ ត្បឹ​ត​សេរីភាព​ឬ​ក៏​មានការ​ចោទប្រកាន់​ ឬ​ក៏​ដាក់ទោស​ទណ្ឌ​ទៅ​លើ​ប្រធាន​គណបក្សប្រឆាំង​នោះ​ទេ​..»​ ។

​​ដោយឡែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​លើក​ទ្បើ​ង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ នឹង​ស្វែងរក​ដំណោះស្រាយ​  ឱ្យ​មេ​បក្ស​ប្រឆាំង​ វិល​ត្រ​ទ្ប​ប់​ចូល​ស្រុក​វិញ​នោះ​វា​គ្រាន់តែ​ជា​ឆន្ទៈ​របស់​បក្ស​តែ​ប៉ុណ្ណោះ​។​ លោក​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​កម្ពុជា​បើកទ្វារ​ចំហ​រង់ចាំ​លោក​ សម​ រ​ង្ស៊ី​ គ្រាន់តែ​ថា​មេ​បក្ស​ប្រឆាំង​រូប​នេះ​មក​ឬ​មិន​មក​គឺជា​សិទ្ធិ​របស់​គាត់​ ដោយ​មិន​ចាំបាច់​មាន​វប្បធម៌​សន្ទនា​នោះ​ទេ​ ។​ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា​លោក​សម​ រ​ង្ស៊ី​ ត្រូវ​អនុវត្ត​តាម​សាលក្រម​ សាលដីការ​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ផង​ដែរ​ជុំវិញ​បណ្តឹង​របស់​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ ពី​បទ​បរិហា​កេរ្តិ៍​ ។

​​លោក​ សុខ​ ឥ​សាន្ត​៖ «​កម្ពុជា​បើកទ្វារ​ចំហរ​មក​ឬ​មិន​មក​គឺជា​រឿង​របស់​គាត់​ ប៉ុន្តែ​មិនបាច់​វប្បធម៌​សន្ទនា​នោះ​ទេ​អ​ញ្ចឹ​ង​ទេ​គាត់​ចង់​មក​ក៏​  អ​ញ្ចើ​ញ​មក​ទៅ​ហើយ​អនុវត្ត​ច្បាប់​ទៅ​តាម​សាលក្រម​របស់​សាលាដំបូង​ និង​សាលដីការ​របស់​សាលាឧទ្ធរណ៍​»​

​​លោក​ សុខ​ ឥ​សាន្ត​ ក៏​បាន​លើក​ទ្បើ​ង​ដែរ​ថា​ការ​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ បើ​ទោះបីជា​អវត្តមាន​មេ​បក្ស​ណា​ក៏​ដោយ​ ។​

​លោក​ សុខ​ ឥ​សាន្ត​៖«​ខ្ញុំ​សង្ឃឹមថា​ទោះបី​អវត្តមាន​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​យ៉ាងណា​ក៏​ដោយ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​សិទ្ធិ​នឹង​ដាក់​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ដទៃ​ទៀត​..​ »​ ។​


​សូម​បញ្ជាក់​ថា​លោក​ សម​ រ​ង្ស៊ី​ ដែល​គេ​ស្គាល់​ថា​ជា​មេ​បក្ស​ប្រឆាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​កំពុង​តែ​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស​ ដោយ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្នុង​ដែន​អំណាច​របស់​តុលាការ​ ក្រោម​ការ​ចាប់ខ្លួន​ និង​ចោទប្រកាន់​ក្នុង​សំណុំរឿង​ចំនួន​៥​ដាច់​ដោយ​ទ្បែ​ក​ពី​គ្នា​ករណី​បរិហារកេរ្តិ៍​ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ ។​


​ទោះជា​បែប​នេះ​ក្ដី​ លោក​ សម​ រ​ង្ស៊ី​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ កាលពី​ថ្ងៃ​ទី​ ១៩​ ឧសភា​ថា​ លោក​ពិតជា​អាច​វិល​ចូល​ ប្រទេស​វិញ​ដោយសារ​តែ​សហគមន៍​អន្តរជាតិ​ និង​ ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ ដែល​ត្រូវការ​រូប​លោក​ ៕​

Share

Image
Image
Image