loader

នាយករដ្ឋមន្ត្រីចិន៖ ចំណងការទូត៦០ឆ្នាំនាំឱ្យកម្ពុជានិងចិន​ចេះចែករំលែកអត្ថប្រយោជន៍រួមគ្នា

លោកនាយករដ្ឋមន្រ្តីចិនលី ឃឺជំាង មកដល់កម្ពុជានៅថ្ងៃស្អែកនេះហើយ (ថ្ងៃទី១០ មករា) ។ មុនមកកាន់កម្ពុជា មេដឹកនំាចិនរូបនេះ បានហៅកម្ពុជា ចិន ជាមហាមិត្តនឹងគ្នាដែលមិនអាច​ខ្វះបានទ្បើយ។ តែបែបនេះក្តីអ្នកវិភាគម្នាក់យល់ឃើញថាមិត្តភាពកម្ពុជា ចិន ពិតជានំាមកនូវការអភិវឌ្ឍ តែត្រូវប្រយ័ត្នអំពីដានប្រវត្តិសាស្រ្តកន្លងមក។ យ៉ាងនេះក្តីអ្នកនំាពាក្យកាន់អំណាចមិនយល់ស្របនឹងអនុសាសន៏របស់អ្នកវិភាគនេះទេ។

លោកជួន សារ៉េត រាយការណ៍៖

លោកនាយករដ្ឋមន្ត្រីចិន លី ឃឺជាំង ដែលនឹងដល់ប្រទេសកម្ពុជានៅ ថ្ងៃទី១០មករានេះ បាន បញ្ចេញទស្សនរបស់លោកខ្លះពាក់ព័ន្ធនឹង ទំនាក់ទំនងការទូត ចិន-កម្ពុជា ដែលឈានដល់ខួប ៦០ឆ្នាំនៅឆ្នាំ២០១៨នេះ។

លោកលី ដែលជាមេដឹកនាំចិន លំដាប់ទីពីរ បន្ទាប់ពីប្រធានាធិបតី ស៊ីជិនភីងបានហៅ«ទំនាក់ទនង ជាងកន្លះសតវត្សមកនេះ បាននាំនូវការគាំទ្រគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍រួមគ្នា ផ្ដល់គោលការណ៍ថ្លៃថ្នូរ អធិបតេយ្យ និងឯករាជ្យជាតិ»។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ  China.org.cn ។

មេដឹកនាំចិន លំដាប់ទីពីរនេះ ក៏បានចាត់ទុកទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ីជិនភីង ដែលមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ថាបាននូវ​ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទូលំទូលាយ នៃប្រទេសទាង២ ដែលបានដល់កម្រិតថ្មីមួយទៀត។ សម្រាប់នាយករដ្ឋមន្រ្តីលីមើលឃើញថា តាំងពីទំនាក់ទំនងរវាង សម្ដេច ឪ នរោត្តមសីហនុ និងមេដឹកនាំចិនទំនាក់កម្ពុជា ចិន ប្រៀបបានជារឿងនិទានប្រវត្តិសាស្ត្ររបស់ប្រទេសទាំង២។

ទំនាក់ទំនងកម្ពុជាចិន នាពេលបច្ចុប្បន្ន ត្រូវបានអ្នកវិភាគ នយោបាយមើលឃើញ ថាមានសញ្ញាវិជ្ជមានផងអវិជ្ជមានផង ដែលកម្ពុជា ត្រូវប្រុងប្រយ័ត្ន កុំដើរឈានដានអតីតកាលដូច​ របប កម្ពុជា ប្រជាធិបតេយ្យ។

លោក សូចន្ថា អ្នកវិភាគ បញ្ហាសង្គម និងនយោបាយនិងជាសាស្ត្រាចារ្យមួយរូប បានមើលឃើញ ២ជ្រុងនៃទំនាក់ទំនងកម្ពុជា-ចិន គឺទីមួយ លោកទទួលស្គាល់ថាបានជួយធ្វើកម្ពុជា មានអភិវឌ្ឍន៍ពិតមែន។ តែទី២ការអភិវឌ្ឍនេះក៏បានបះពាល់ខ្លះដែរដល់សេចក្ដីថ្លូរនៃការ គោរពសិទ្ធិមនុស្ស។  លោកថា កម្ពុជា ត្រូវឈរលើគោលការណ៍មួយគឺ កុំផ្អៀង ឬ រណបចិន ជ្រុលពេក ប្រយ័ត្ន ដូចសម័យខ្មែរក្រហម ដែលទីបំផុតចិន បោះបង់ចោល។

តែបែបនេះក្ដីសម្រាប់ អ្នកនាំពាក្យបក្សកាន់អំណាច មិន ទទួលស្គាល់ការអោយ អនុសាសន៍នេះទេ។ លោកសុខឥសាន្តថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយការបរទេសច្បាស់ណាស់ គឺមិនឱ្យបរទេសណាមួយលុកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា បានទេ ទោះជាប្រទេសនោះមានអំណាចឬ សក្ដានុពលខ្លាំងយ៉ាងណាក៏ដោយ។ លោកប្រទេសចិន គេស្គាល់តម្លៃខ្លួនគេណាស់គឺចិនមិន ជ្រៀតជ្រែករឿងនយោបាយកម្ពុជាទេ។ លោកប្រាប់ទៅអ្នកវិភាគថា កុំភ័យពេកគឺចិន ពេលនេះ មិនដូច សម័យកម្ពុជា ប្រជាធិបតេយ្យទេ។

តែសូមជម្រាបថា ទំនាក់ទំនងចិន-កម្ពុជាបានឈានដល់ឆ្នាំទី៦០ហើយ នៅឆ្នាំ២០១៨នេះហើយវត្តមាន លោកលីឃឺជាំង នាយករដ្ឋមន្ត្រីចិន នៅកម្ពុជា គឺដើម្បីមកចូលរួមកិច្ច ប្រជុំ ប្រទេសតំបន់ទន្លេមេគង្គ ហៅកាត់ថាឡាងឆាងប្រព្រឹត្តិទៅ ពីថ្ងៃទី១០-១១ មករា។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេសកម្ពុជា លោក លី នឹងចូលគាល់ព្រះមហាក្សត្រ និង ជួបពិភាក្សាជាមួយសមភាគី កម្ពុជា សម្ដេចហ៊ុនសែនផងដែរ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈនិងសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជានាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yo[...]

ឆ្នាំ២០៣០វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មមានលក្ខណៈប្រកួតប្រជែងទីផ្សារ

ភ្នំពេញ៖ នៅឆ្នាំ២០៣០ ខាងមុខនេះ វិស័យកសិកម្មនៅ[...]

ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

សមត្ថកិច្ច​ខេត្ដព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត