en     km
en     km

ចិនបង្ហោះផ្កាយរណបទៅកាន់ផ្នែកខ្មៅរបស់ព្រះច័ន្ទ

Share

ក្រុងស៊ាងហៃ៖ ប្រទេសចិនបានបង្ហោះរ៉ឺឡ៉េ ផ្កាយរណបជំនាន់ចុងក្រោយនៅថ្ងៃច័ន្ទសប្តាហ៍នេះ ដែលក្នុងគោលបំណងចង់បង្កើតទូរគមនាគមន៍ រវាង ភពផែនដី និង ឋានព្រះច័ន្ទ និងស្រាវជ្រាវផ្នែកខ្មៅម្យ៉ាងនៅលើកភពនេះ។

នេះបើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ឆាយណាស៊ីនហ៊ួរ។

បើយោងទៅតាមមន្ទីព័ត៌មានរបស់រដ្ឋបាលអាវកាសរបស់ប្រទេសចិន រឺឡ៉េផ្កាយរណបថ្មីនេះ បានដាក់បង្ហោះតាំងតែពីព្រលឹមម៉ោង ៥ ព្រឹក ដែលបាញ់ចេញពីស្រុក ស៊ីឆាង ភាគខាងត្បូងនៃប្រទេសចិន។

អ្នកជំនាញអាវកាសនិយាយថា ការបាញ់ផ្កាយរណបថ្មីនេះ គឺមានបំណងចង់ឲ្យប្រទេសមហាយក្សនេះ ក្លាយជាប្រទេសដំបូងគេដែលសំចតនៅផ្នែកខ្មៅរបស់ព្រះច័ន្ទ។

សូមបញ្ជាក់ថា ផ្កាយរណបថ្មីនេះ មានឈ្មោះថា ឈៀឆែវ ដែលរំពឹងថា នឹងចាកចេញពីភពផែនដី ចំងាយ ៤៥៥ ០០០ គីឡូម៉ែត្រ ហើយនឹងក្លាយជាផ្កាយរណបដំបូងគេចុះចតនៅលើផ្នែកខ្មៅរបស់ព្រះច័ន្ទ។ ប្រទេសចិនបានដាក់ផែនការរបស់ខ្លួនដោយពង្រឹងអធិបតេយ្យភាពអាវកាសដោយកសាងស្ថានីយ៍អាវកាសឲ្យក្លាយជាប្រទេសដែលមានសក្តានុពលផ្នែកអាវកាសប្រកួតប្រជែងជាមួយ សហរដ្ឋអាមេរិក និង ប្រទេសរុស្សី៕

ប្រភព៖ CNA 

Share

Image
Image
Image