loader

សង្គមស៊ីវិលចំនួន៦៧ ទទូចសុំអោយទម្លាក់ចោលការរឹតបន្តឹងសេរីភាព

អង្គការ​សង្គមស៊ីវិ​ល​ចំនួន​៦៧បានទទូចដល់រាជរដ្ឋាភិបាលកម្ពុជា​​គោរពគោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស និងកាតព្វកិច្ច​សិទ្ធិមនុស្ស​ក្នុងក្រមខណ្ឌដែល កម្ពុជាជាភាគីនៃសច្ចាប័ននៃអនុញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សជាសាកល។

ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ​នៅឆ្នាំនេះ មិនត្រូវប្រារព្ធឡើងជាឱឡារិកដូចពេលមុនៗនោះទេ​។

សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំងនេះ​ ធ្វើឡើងបន្ទាប់ពី​ក្រុមអង្គការ​សង្គមស៊ីវិលទាំងនេះ​ បានជួបប្រជុំ​គ្នា ដោយមនុស្ស​ចំនួនតិចតួច​ នៅអង្គការ​សង់ត្រាល់ ក្នុងពិធីរំលឹកខួប៧២ឆ្នាំ នៃការបង្កើតទីវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។​

អង្គការសង្គមស៊ីវិលទាំង៦៧ បានសម្តែងនូវក្តីព្រួយបារម្ភ​អំពី​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលធ្លាក់ចុះក្នុង ការលើកកម្ពស់សិទ្ធិមនុស្ស ។ សង្គមស៊ីវិលបានហៅ ការធ្វើវិសោធនកម្ម​រួមមាន ​ច្បាប់ស្តីពីការគ្រប់គ្រងប្រទេស​ជាតិស្ថិតក្នុងភាពអាសន្ន ការធ្វើវិសោធនកម្មច្បាប់​មាត្រាមួយចំនួន​នៃច្បាប់ស្តីពីសហជីព ច្បាប់ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ និងសេចក្តីព្រាងច្បាប់​ស្តីពីឧក្រិដ្ឋកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ថា នឹងនាំអោយមានការព្រួយបារម្កអំពីការបំពានសេរីភាពជាមូលដ្ឋាន។

សេចក្ដីថ្លែងការណ៍របស់អង្គការស៊ីវិល បង្ហាញការព្រួយបារម្ភថាសេរីភាពមូលដ្ឋានដែរមាន​ដូចជា សេរីភាពនៃការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងចងក្រងសហគម​ នៅតែកំពុងបន្ត​រងការរំលោភបំពានធ្ងន់ធ្ងរ​ ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នាឱកាសទិវាសិទ្ធិមនុស្ស១០ធ្នូ បានបញ្ចេញទស្សនៈ ថា​កម្ពុជា ជាប្រទេសដែលមានស្ថានភាពសិទ្ធិមនុស្សឈានមុខ ទាំងនៅក្នុងតំបន់និងអាស៊ាន។ លោក កែវ រ៉េមី បានអះអាងថា រដ្ឋាភិបាល​បានប្តេជ្ញាចិត្តកំពុងប្រតិបត្តិ ដោយយកចិត្តទុកដាក់​​ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងតម្លៃនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​។ ​ប៉ុន្តែគ្រប់វាគ្មិនដែលបានចូលរួមទិវាសិទិ្ធមនុស្ស សុទ្ធតែបានសម្ដែងពីការព្រួយបារម្ភ ថែមទៀត ចំពោះការធ្លាក់ចុះសេរីភាព ទាំងសិទ្ធិនយោបាយ និង​ការប្រមូលផ្ដុំ ដោយសន្តិវិធី។

សម្រាប់ រាជរដ្ឋាភិបាល បានសម្រេចលុបចោលទិវា សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូចេញពី ប្រតិទិននៃការឈប់សម្រាកពីការងារ។ តែបែបណា រាជរដ្ឋាភិបាលកម្ពុជានៅតែ អនុញ្ញាតិអោយមានការប្រារព្ធទិវានេះ ។ ប៉ុន្តែឆ្នាំនេះ ដោយសារការភ័យខ្លាចនៃការឆ្លងជំងឺកូវិដ គឺការជួបជាសាធារណៈ ត្រូវបានកាត់បន្ថយ៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលី អំពាវនាវអោយមានការលើកកម្ពស់សេរីភាពបញ្ចេញមតិឡើងវិញនៅកម្ពុជា

​សហគមន៍អន្តរជាតិធំចំនួន៣​ គឺសហរដ្ឋអាមេរិក សហភ[...]

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៣ ខែ មីនា កម្ពុជាតែង[...]

ចក់ សុភាព៖យុវនារីឈឿនដារ៉ាវីសកម្មជនការពារបរិស្ថានកោរសក់ក្នុងពន្ធនាគារគឺលះបង់សម្ផស្ស ដើម្បីយុត្តិធម៌

កាលពីថ្ងៃទី១៦កុម្ភៈ រថយន្តនៃពន្ធនាគារព្រៃសបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x