loader

សហជីពអន្តរជាតិធំ២ទាមទារអោយកម្ពុជាដោះលែងលោករ៉ុងឈុន

សមាជសហជីពអន្តរជាតិ និង អង្គការអប់រំអន្តរជាតិ បានបន្តអំពាវនាវ ដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែង លោករ៉ុងឈុនប្រធានសហជីពមួយនៅកម្ពុជាដែល​អង្គការសហជីពទាំង២នេះថា លោកបានឡើងជំនុំជម្រះក្ដី កាលពីថ្ងៃទី១៩មករា។

លោករ៉ុងឈុន គឺជាប្រធានសហព័ន្ធសហជីពកម្ពុជា ។​លោកត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួន កាលពីខែសីហាឆ្នាំ២០២០ ក្រោមបទចោទ ញុះញង់។

សមាជសហជីពអន្តរជាតិ និង អង្គការអប់រំអន្តរជាតិបានហៅការចាប់ខ្លួនលោករ៉ុងឈុន គឺគោលដៅ ត្រៀមទុកហើយស្រេចរបស់អាជ្ញាធរ បន្ទាប់ពីលោកចុះជួបពលរដ្ឋរស់នៅតាមព្រំដែនវៀតណាម ដែលបានធ្វើសេចក្ដីថ្លែងការណ៍អំពីពលរដ្ឋបាត់បង់ដីរបស់ពួកគេ។ ក្នុងហេតុការណ៍នេះ លោករ៉ុងឈុនត្រូវចោទភ្លាមៗពីបទ ផ្សាយព័ត៌មានមិនពិត។ សមាជសហជីពអន្តរជាតិ និង អង្គការអប់រំអន្តរជាតិ លើកឡើងថា នៅមុនការចាប់ខ្លួន លោក រ៉ុងឈុន ដែលជាទីប្រឹក្សានៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺប្រធានសហជីបមួយនេះ បានធ្វើសកម្មភាពជាច្រើន ការពារផលប្រយោជន៍របស់កម្មករ ដែលជួបផលវិបាកអំឡុងកូវិដ-១៩ហើយ ចំពេល អាជ្ញាធរកម្ពុជារឹតបន្តឹងការការជួបជុំ។

Sharan Burrow អគ្គលេខាធិការ នៃសមាជសហជីពអន្តរជាតិ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ របស់សហជីពនេះថា ការចាប់ខ្លួនលោករ៉ុងឈុន និងការសម្មជនសង្គមជាង២០នាក់ផ្សេងទៀត នៅកម្ពុជា គឺវាយប្រហារ លើសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។

តាម សមាជសហជីពអន្តរជាតិ និង អង្គការអប់រំអន្តរជាតិ ករណីលោក រ៉ុងឈុន និងករណី សកម្មជនដែលកំពុងជាប់ឃុំខ្លួន  គឺត្រូវបានអ្នករាយការណ័ពិសេស និងអ្នកជំនាញផ្នែកសិទិ្ធមនុស្ស នៃអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភ ជាខ្លាំងអំពីការធ្លាក់ចុះ សេរីភាព សម្ដែងមតិនៅកម្ពុជា ដោយទាមទារអោយមានការកាត់ក្ដីដោយត្រឹមត្រូវ។

បែបនេះក្ដី វិទ្យុស្រ្តី ពុំទាន់ ទាក់ទងសុំការឆ្លើយតបពី មន្ត្រីបក្សកាន់អំណាច នៅកម្ពុជា ជុំវិញ សេចក្ដីថ្លែងការណ៍របស់ សមាជសហជីពអន្តរជាតិ និង អង្គការអប់រំអន្តរជាតិ ដែលទាមទារអោយ ដោះលែងលោក រ៉ុងឈុន។ ប៉ុន្តែ អ្នកនាំ​ពាក្យក្រសួងយុត្តិធម៌ តែងតែ ច្រានចោលរាល់ការចេញសេចក្ដីថ្លែងការណ៍ដូចនេះ ដោយអះអាងថា រាល់ការចាប់ខ្លួន ក្រុមប្រឆាំង រួមទាំងលោក រ៉ុងឈុន ថាធ្វើឡើងក្រោមច្បាប់របស់កម្ពុជា ហើយផ្អែកលើអង្គហេតុត្រឹមត្រូវ៕

 

 

 

 

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលី អំពាវនាវអោយមានការលើកកម្ពស់សេរីភាពបញ្ចេញមតិឡើងវិញនៅកម្ពុជា

​សហគមន៍អន្តរជាតិធំចំនួន៣​ គឺសហរដ្ឋអាមេរិក សហភ[...]

កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៣ ខែ មីនា កម្ពុជាតែង[...]

ចក់ សុភាព៖យុវនារីឈឿនដារ៉ាវីសកម្មជនការពារបរិស្ថានកោរសក់ក្នុងពន្ធនាគារគឺលះបង់សម្ផស្ស ដើម្បីយុត្តិធម៌

កាលពីថ្ងៃទី១៦កុម្ភៈ រថយន្តនៃពន្ធនាគារព្រៃសបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x