en     km
en     km

ក្រសួងអប់រំ៖ដើម្បីបង្កើតបានរដ្ឋាភិបាលឌីជីថលត្រូវការចាំបាច់ពលរដ្ឋទទួលការអប់រំបែបឌីជីថល

Share

ភ្នំពេញ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីបង្កើតរដ្ឋាបាលភិបាលឌីជីថលមួយបាន ថ្លែងទាមទារឱ្យពលរដ្ឋចេះពីឌីជីថលផងដែរ ដែលអ្នកពាក់ព័នន្ធចាំបាច់បញ្ចូលការអប់រំបែបឌីជីថលដល់ពលរដ្ឋ។ ការថ្លែងរបស់លោកស្រី ខណៈចូលរួមប្រកាសគម្រោងកម្មវិធីអក្ខរកម្មឌីជីថលខ្មែររបស់ក្រសួងអប់រំកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។


គម្រោងនេះមានការសហការនិងក្រុមហ៊ុន Meta ជាមួយក្រសួងអប់រំ និងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) ក្នុងគោលបំណងលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជាដោយចាប់ផ្តើមនៅសាលាជំនាន់ថ្មី។


ប្រធានគោលនយោបាយសារធារណៈ នៃក្រុមហ៊ុន Meta លោក ហេង ភក្ដី បានលើកឡើងថា អក្ខរកម្មឌីជីថលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ ក្រុមហ៊ុនmeta ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ផ្តល់ជូនពលរដ្ឋកម្ពុជានូវជំនាញដែលត្រូវការដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។


ចំណែកអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) បានលើកឡើងថា កម្មវិធីអក្ខរកម្មឌីជីថលខ្មែរនឹងជួយសិស្ស និងគ្រូបង្រៀនឱ្យបង្កើនជំនាញឌីជីថល។
បើតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ រដ្ឋាភិបាលឌីជីថល គឺសំដៅដល់ការធ្វើទំនើបកម្ម និងសមាហរណកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេវាធារណៈ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ដោយយុត្តិធម៌ សមធម៌ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន៕

Share

ព័ត៌មានទាក់ទង

Image