en     km
en     km

លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​

Share

151215-sak-samang-new

​​លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​ ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ រយៈ​ពេលបី​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

តាម​រយៈ​សេចក្តី​ជូន​ដំណើ​ង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ចុះ​ផ្សាយ​ថ្ងៃ​ទី​ ១៤​ខែធ្នូ​ ម្សិលមិញ​ បានឱ្យ​ដឹង​ថា​ ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​ ង្វៀ​ន​ សិន​ហ៊ុ​ង​ ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ទន្ទឹង​គ្នា​នោះ​ដែរ​ សាយ​ ឈុំ​  នឹង​ជួប​ជាមួយ​ជាមួយ​ថា្ន​ក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​
មួយ​ចំនួន​ទៀត​ មាន​ដូច​ជា​ លោក​ ង្វៀ​ន​ ភូ​ត្រុ​ង​ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​  លោក​ ជ្រឿ​ង​ តឹង​សាង​
ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​លោក​ ង្វៀ​ន​ តាន់​យុង​ នាយក​រដ្ឋ​ម​ន្រី្ត​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផង​ដែរ​៕

Share

Image
Image
Image