loader

ក្រសួងអប់រំជំរុញឱ្យតាមសាលារៀនរៀបចំលេងល្បែងប្រជាប្រិយអំឡុងចូលឆ្នាំថ្មីតែហាមលេងជះទឹកនិងប៉ាតម្សៅ

ភ្នំពេញ៖ ដើម្បីត្រៀមអបអរទទួលពិធីបុណ្យប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកដល់នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់ជំរុញសិស្សានុសិស្សចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌តាមរយៈការលេងល្បែងនិងរបាំប្រជាប្រិយខ្មែរ។


ផ្អែកតាមសេចក្ដីណែនាំពីក្រសួងអប់រំចេញថ្ងៃទី១៥ ខែមីនា ដដែរក្រសួងក៏បានហាមឃាត់ និងទប់ស្កាត់រាល់សកម្មភាពលេងល្បែងទាំងណាដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរផងដែរដូចជា បាញ់ទឹក ជះទឹក និងប៉ាតម្សៅជាដើម។ ក្រសួងបញ្ជា្កក់ថា ល្បែងទាំងនេះមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរនោះទេ ថែមទាំងអាចប្រឈមនឹងហានិភ័យ បង្កអសុវត្ថិភាព និងគ្រោះថ្នាក់ទៀតផង។


សូមជម្រាបថា ល្បែង និងរបាំប្រជាប្រិយខ្មែរដែលនិយមលេងសម្រាប់ពិធីបុណ្យប្រពៃណីជាតិ មានដូចជា រាំវង់ សារ៉ាវ៉ាន់ រាំងក្បាច់ របាំត្រុដិ ជាដើម។ ចំណែកល្បែងប្រជាប្រិយមានដូចជា បោះអង្គុញ ចោលឈូង ដណ្ដើមស្លឹកឈើ និងទាញព្រ័ត្រ។ល។


រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះដែរ បានប្រកាសគាំទ្រដល់ក្រសួងអប់រំ អំពីសកម្មភាពបញ្ជ្រាបល្បែង និងរបាំប្រពៃណីដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សានេះ។ សម្ដេច ហ៊ុន សែន ថា សម័យសកលភាវូបនីយកម្មប្រពៃណីទំនៀមទម្លាប់ងាយនឹងបាត់បង់។
យ៉ាងណាក្រសួងបានឱ្យគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន សហការជាមួយសហគមន៍ អាជ្ញាធរដែនដី មាតាបិតាសិស្ស រួមគ្នាទប់ស្កាត់ និងដោះស្រាយឱ្យទាន់ពេលវេលានូវសកម្មភាពលេងល្បែងអសុវត្ថិភាពទាំងឡាយណាដែលប្រឈមនឹងហានិភ័យក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x