en     km
en     km

យន្តហោះគ្មានមនុស្សបើករបស់អាមេរិកបុកគ្នាជាមួយយន្តហោះចម្បាំងរុស្ស៊ី

Share

យោធាអាមេរិកនិយាយថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងបានបុកជាមួយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បណ្តាលឲ្យយន្តហោះគ្មានមនុស្សបើករបស់អាមេរិកធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ។ឧបទ្ទវហេតុនេះបង្ហាញពីហានិភ័យកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអាមេរិកជុំវិញសង្គ្រាមអ៊ុយក្រែន។

សហរដ្ឋអាមេរិកនិយាយថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួន បានហោះបំពេញបេសកកម្មជាធម្មតានៅក្នុងដែនអាកាសអន្តរជាតិ ពេលនោះស្រាប់តែមានយន្តហោះចម្បាំងរបស់រុស្ស៊ីពីរគ្រឿងបានហោះដេញតាមស្ទាក់ចាប់។រុស្សីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់បន្ទាប់ពី “ព្យាយាមហោះគេចយ៉ាងលឿន” ។រ៉ុស្ស៊ីបានបដិសេធថា យន្តហោះទាំងពីររបស់ខ្លួនមិនបានប៉ះគ្នាដោយដោយផ្ទាល់ជាមួយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកទេ។

ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថា យន្តហោះគ្មានមនុស្សបើកម៉ាក MQ-9 Reaper បានហោះហើរដោយមានឧបករណ៍ Transponders ។ Transponders គឺជាឧបករណ៍ទំនាក់ទំនងដែលអាចឱ្យយន្តហោះតាមដានទីតាំងរបស់វាបាន។យន្តហោះគ្មានមនុស្សបើក Reaperរបស់អាមេរិក គឺជាយន្តហោះឈ្លបយកការណ៍ដែលមានស្លាបប្រវែង ២០ម៉ែត្រ។

ការធ្លាក់យន្តហោះគ្មានមនុស្សបើកពេលនេះគឺជាពេលវេលាមួយដែលពោរពេញដោយគ្រោះថ្នាក់បំផុត។ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ០៧.០៣នាទី ម៉ោងនៅអឺរ៉ុបកណ្តាល កាលពីថ្ងៃអង្គារ ទី១៤ មីនា ២០២៣។នេះបើយោងតាមយោធាសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍របស់អាមេរិកបាននិយាយថា “យន្តហោះ MQ-9 របស់យើងកំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងដែនអាកាសអន្តរជាតិ ស្រាប់តែយន្តហោះរុស្ស៊ីបានហោះស្ទាក់ និងបុកវា បណ្តាលឱ្យធ្លាក់ បាត់នៅក្នុងសមុទ្រខ្មៅ” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថាយន្តហោះចម្បាំងSu-27 បានបោះធ្វើឱ្យកំពប់ប្រេងឥន្ធនៈលើយន្តហោះគ្មានមនុស្សបើកជាច្រើនដងមុនពេលប៉ះទង្គិចគ្នា ដែលមើលទៅដូចជា “គ្មានការប្រុងប្រយ័ត្ន គ្មានវិជ្ជាជីវៈ និងមិនគិតពីផលប៉ះពាល់ដល់បរិស្ថាន “។

អាមេរិក​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​លោក Anatoly Antonov ដើម្បី​តវ៉ា​ប្រឆាំងនឹងសកម្មភាពទាំង​នេះ។បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានដកស្រង់សម្តីលោក Antonov ថាទីក្រុងម៉ូស្គូយល់ឃើញថាឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកនេះថាជា “ការបង្កហេតុ”។

ហេតុការណ៍នេះភាព​តានតឹង​បាន​កើន​ឡើង​នៅ​សមុទ្រ​ខ្មៅ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ការ​បញ្ចូល​គ្រីមេ​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៤។ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីមកលើអ៊ុយក្រែន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបង្កើនជើងហោះហើរឈ្លបយកការណ៍ និងឃ្លាំមើលនៅក្នុងដែនអាកាសអន្តរជាតិ។

ប្រភព៖ BBC ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣

Share

Image
Image
Image