en     km
en     km

តៃវ៉ាន់​​ត្រៀម​ថវិកា​ការពារជាតិ​ទប់ទល់ការឡោមព័ទ្ធរបស់​ចិន

Share

នៅក្នុងរបាយការណ៍មួយបានបង្ហាញថាការចំណាយថវិកាលើវិស័យការពារជាតិរបស់តៃវ៉ាន់នៅឆ្នាំនេះនឹងផ្តោតលើការរៀបចំសព្វាវុធ និងយោធូបករណ៍សម្រាប់ការ “ឡោមព័ទ្ធ” កោះតៃវ៉ាន់ដោយប្រទេសចិន រួមទាំងការទិញសព្វាវុធបន្ថែមទៀត។

នៅក្នុងរបាយការណ៍ដែលត្រូវដាក់ឱ្យរដ្ឋសភាអនុម័ត ដែលReuters ទទួលបានកាលពីថ្ងៃចន្ទទី១៣ មីនា ២០២៣បានបង្ហាញថាក្រសួងការពារជាតិតៃវ៉ាន់បានពិនិត្យឡើងវិញនូវថវិកាបម្រុង និងសមត្ថភាពស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្ររបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងថាការចំណាយក្នុងឆ្នាំនេះនឹងរួមបញ្ចូលការបំពេញបន្ថែមនូវឃ្លាំងកាំភ្លើងធំ និងរ៉ុក្កែត និងគ្រឿងបន្លាសយន្តហោះចម្បាំង F-16 “ដើម្បីពង្រឹងការបន្តប្រយុទ្ធ” ។

យោងតាមការវាយតម្លៃពីការគំរាមកំហែងពីប្រទេសចិន ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យោធាចិនបាននិងកំពុងធ្វើប្រតិបត្តិការកងកម្លាំងដោយពិនិត្យមើលគ្រប់ចំណុចយុទ្ធសាស្ត្រ។”ថ្មីៗនេះយោធាចិនបានធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនកងទ័ពខ្លួន បានប្ដូរយុទ្ធសាស្រ្តកងទ័ពពីការប្រើកងទ័ពតែមួយប្រភេទ ទៅជាប្រតិបត្តិការរួមគ្នាទាំងកម្លាំងលើដី លើសមុទ្រ លើអាកាស និងប្រើគ្រាប់រ៉ុក្កែត” ផងដែរ។«វា​កំពុង​ប្រើ​វិធីសាស្រ្ត​ធ្វើ​សង្រ្គាម​ជាក់​ស្តែង និង​ប្តូរ​ពី​ការ​ហ្វឹក​ហាត់​ទៅជា​ការ​ត្រៀម​ប្រយុទ្ធ»។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងកាលពីថ្ងៃចន្ទទី១៣ មីនា ថាប្រទេសចិនត្រូវតែធ្វើទំនើបកម្មយោធាឱ្យវាក្លាយជា “មហាកំផែងដែក”។លោក Xi ក៏បាននិយាយផងដែរថា ប្រទេសចិនត្រូវតែប្រឆាំងនឹងសកម្មភាពគាំទ្រឯករាជ្យ  អបគមន៍ និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ។ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ប្រទេសចិនបានបង្កើន”ការត្រៀមខ្លួនប្រយុទ្ធរួមគ្នា” នៅជុំវិញកោះតៃវ៉ាន់។

បញ្ជាការកងទ័ពភាគខាងកើតរបស់ចិនកាលពីឆ្នាំមុនបានបញ្ជូនយន្តហោះជាង ១.៧០០គ្រឿង ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ពេលនេះចំនួនមានច្រើនជាងពីរដងធៀបនឹងឆ្នាំមុន ហើយបង្កជា “ការគំរាមកំហែងយ៉ាងខ្លាំង”ដល់តៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា ប្រទេសចិនបាននឹងកំពុង “ធ្វើជាធម្មតា” នៅតំបន់គ្មាននាវាចរណ៍ជុំវិញសមុទ្រ Bohai សមុទ្រលឿង និងច្រកសមុទ្រតៃវ៉ាន់។ ក្រសួងក៏បាននិយាយផងដែរថានឹងផ្តល់អាទិភាពថវិកាក្នុងឆ្នាំនេះសម្រាប់អាវុធសំខាន់ៗដែលផលិតដោយសហរដ្ឋអាមេរិក រួមទាំងកាំជ្រួចប្រឆាំងយន្តហោះ Stinger និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតចល័ត HIMARS ផងដែរ។t

ប្រភព៖ Reuters ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image