បាងកក៖ ក្រុមជំនួយផ្នែកច្បាប់បាននិយាយថា បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកាលពីថ្ងៃអង្គារទី ៧ ខែមីនាឆ្នាំ ២០២៣ ពីបទលក់ប្រតិទិនដែលមានរូបថ្លុកកំប្លែងសត្វទាពណ៌លឿង ដែលតុលាការចោទថាបានចំអកដល់ព្រះមហាក្សត្រថៃ។
ក្រុមមេធាវីថៃទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា តុលាការព្រហ្មទណ្ឌក្រុងបាងកកបានសម្រេចថា ប្រតិទិនសម្រាប់ឆ្នាំ ២០២១ មានរូបភាពសត្វទាពណ៌លឿង ដែលមើលទៅហាក់ដូចជាបានចំអកដល់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ព្រះអង្គ។
ជនជាប់ចោទត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលអាចជាប់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំចំពោះជនណាដែលបានបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី រាជវង្ស ឬអ្នកតំណាងរាជានុសិទ្ធិ។
ក្រុមជំនួយផ្នែកច្បាប់បាននិយាយថា ជនជាប់ចោទអាយុ 26 ឆ្នាំ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះហៅក្រៅថា Ton Mai ត្រូវបានបន្ធូរបន្ថយទោសមកត្រឹម ២ឆ្នាំ ដោយសារគាត់បានសហការជាមួយតុលាការ។
តុលាការបានប្រកាសថា រូបភាពចំនួន៦ក្នុងប្រតិទិនត្រូវបានធ្វើឡើងដើម្បីចំអកព្រះមហាក្សត្រ។
ប្រភព៖ C N A ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣