loader

សត្វផ្សោតមួយក្បាលទើបកើតស្របនិងអនុក្រឹត្យចេញគ្រប់គ្រងតំបន់សត្វផ្សោតទន្លេមេគង្គ

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកអភិរក្សសត្វផ្សោតទន្លេមេគង្គបានបង្ហាញថា មេផ្សោតមួយក្បាលក្នុងខេត្តក្រចេះ បានបង្កើតកូនមួយនៅចន្លោះថ្ងៃទី ២៧ និងទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សមាជិកថ្មីដែលទើបចាប់កំណើតនេះត្រូវបានក្រសួងចាត់ទុកថាជាកាដូអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលទើបបានអនុក្រឹត្យថ្មី ស្តីពី ការបង្កើតតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

ក្រសួងកសិកម្មបញ្ជាក់ថា កូនថនិកសត្វថ្មីនេះ មានទម្ងន់ប្រហែល ១០គីឡូក្រាម ប្រវែងដងខ្លួនមួយម៉ែត្រ និងមានសុខភាពល្អ។ តែយ៉ាងណាកូនផ្សោតនេះ មិនមែនជាកូនដំបូងឆ្នាំ២០២៣ទេ។ បើក្រសួងបញ្ជាក់ថា តាមប្រភពពីឆ្មាំទន្លេ និងអ្នករត់ទូកដ នៅមានកូនផ្សោតផ្សេង០១ក្បាលទៀត បានកើតនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែក្រុមការងារជំនាញពុំអាចថតរូបបាន។

បើតាមអង្គការ WWF និងក្រុមស្រាវជ្រាវរបស់រដ្ឋបាលជលផលបញ្ជាក់ថា ក្រុមការងារកំពុងធ្វើការស្ទង់មតិកំណត់អត្តសញ្ញាណរូបថតនៅតាមជម្រកទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែងដើម្បីតាមដានស្ថានភាពសត្វផ្សោតនិងប៉ាន់ប្រមាណចំនួនសត្វផ្សោតនៅឆ្នាំ ២០២៣។

គួររម្លឹកថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតនៅក្នុងខេត្តក្រចេះនិងស្ទឹងត្រែងក្រោយពេលសត្វផ្សោតជាង ១០ ក្បាលបានស្លាប់នៅក្នុងឆ្នាំ២០២២។ ក្នុងអនុក្រឹត្យនោះ បានហាមឃាត់សកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ធនធានជលផលកំពុងរងគ្រោះថ្នាក់ជាពិសេសសត្វផ្សោតតែម្ដង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងបន្ថែមទៀតថា ក្រសួងនឹងបន្តពង្រឹងការងារល្បាត អប់រំផ្សព្វផ្សាយនិងផ្លាស់ប្តូរមុខរបររបស់ប្រជានេសាទដែលប្រកបរបរនេសាទដោយមងឬសន្ទូចរនងនៅក្នុងតំបន់ផ្សោតរស់នៅ ទៅប្រកបមុខរបរថ្មីព្រោះឧបករណ៍នេសាទទាំងពីរប្រភេទនេះបានបង្កឱ្យផ្សោតស្លាប់ជាបន្តបន្ទាប់៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x