ក្រុងសេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានកំណត់ថានឹងធ្វើការចរចាកម្រិតខ្ពស់ដ៏កម្រមួយ ដើម្បីវែកញែកពីជម្លោះដីកាត់ព្រំដែន ដែលបានជាប់គាំងរវាងប្រទេសទាំងពីរកន្លងមក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
កិច្ចពិភាក្សាថ្នាក់អនុរដ្ឋមន្ត្រី ដែលប្រារព្ធនៅ Kaesong ដែលជាតំបន់ឧស្សាហកម្មរួមគ្នា នៅខាងព្រំដែនរបស់កូរ៉េខាងជើង
គឺជាផ្លែផ្កានៃកិច្ចពិភាក្សាពីវិបត្តិនៅក្នុងខែសីហា ក៏ដើម្បីបន្ធូរបន្ថយភាពតានតឹងខ្លាំងខាងយោធា នៅលើឧបទ្វីបដែលត្រូវបានបែងចែកជាពីរនេះ។
លោក Cheong Seong-chang អ្នកវិភាគនៃវិទ្យាស្ថាន Sejong ក្នុងក្រុងសេអ៊ូល បាននិយាយថា៖ «លទ្ធផលនៅពេលនេះ
អាចនឹងមានឥទ្ធិពលសំខាន់ទៅលើ អន្តរទំនាក់ទំនងរវាងកូរ៉េទាំងពីរសម្រាប់ឆ្នាំក្រោយ»។
បើទោះជាមានកិច្ចពិភាក្សារវាងកូរ៉េទាំងពីរត្រូវបានស្វាគមន៍ថាជាជំហានវិជ្ជមានមួយក៏ដោយ ក៏គំរូមួយបានបង្ហាញពីការចង់ទម្លាយនូវភាពទ័លច្រក គឺទំនងមិនអាចទៅរួចទេ។
កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតកិច្ចសន្ទនាជាទៀងទាត់កាលពីមុន ទំនងជាអាច ធ្លាក់ចុះយ៉ាងឆាប់រហ័សក្រោយកិច្ចប្រជុំកាលពីលើកដំបូងមកនោះ ហើយការឆ្លុះបញ្ចាំងពីការមិនទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរនេះ គឺ នៅតែបន្សល់ទុកនូវបច្ចេកទេសពីការធ្វើសង្គ្រាម ចាប់តាំងពីជម្លោះរវាងកូរ៉េទាំងពីរត្រូវបានបញ្ចប់ក្នុងឆ្នាំ ១៩៥០-៥៣ នោះ។
កិច្ចខិតខំប្រឹងប្រែងមួយដើម្បីបន្តការចរចាកម្រិតខ្ពស់កាលពីខែមិថុនា ឆ្នាំ២០១៣ ត្រូវបានដួលរលំនៅមុនពេលពួកគេចាប់ផ្តើមទៅទៀត បន្ទាប់ពីកូរ៉េខាងជើង បានល្មើសក្នុងឋានៈជាប្រធានគណៈប្រតិភូដែលបានកំណត់ដោយទីក្រុងសេអ៊ូលនេះ។
បើតាមកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ ខាងភាគីកូរ៉េខាងត្បូង គឺលោក Hwang Boo-gi អនុប្រធាននៃក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូល ដែលជាអ្នកគ្រប់គ្រងកិច្ចការឆ្លងកាត់ព្រំដែន ហើយសមភាគីរបស់កូរ៉េខាងជើងគឺលោក Jon Jong-su ដែលជាអនុប្រធាននៃគណៈកម្មាធិរបស់កូរ៉េខាងជើងសម្រាប់ការបង្រួបបង្រួមដោយសន្តិភាពនៃប្រទេសកូរ៉េ បានឱ្យដឹងថាគឺមិនមានរបៀបវារៈណាមួយត្រូវបានកំណត់ឡើយ ប៉ុន្តែភាគីទាំងពីរមានការកំណត់ច្បាស់ ប្រសិនបើមិនមានបញ្ហាអ្វីជាអាទិភាពត្រូវបំពេញទេនោះ៕
ប្រែសម្រួលដោយ៖ មឿន ឌីណា / ប្រភព៖ ChannelNewsAsia