loader

ព្រះមហាក្សត្រអំពាវនាវឱ្យជនរួមជាតិទៅបោះឆ្នោត កុំឱ្យមានការព្រួយបារម្ភគាបសង្កត់

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនជនរួមជាតិ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ព្រះរាជសាររបស់ ព្រះមហាក្សត្របានបន្ថែមថា សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាព បោះឆ្នោតតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ ឬគណបក្សណាមួយដោយសេរី ដើម្បីជ្រើសរើសមេដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងលើគ្រប់វិស័យ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ និងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ព្រះមហាក្សត្របានបញ្ជាក់តាមព្រះរាជសារចេញកាលពីថ្ងៃទី៨ ខែកុម្ភៈ ថា ការបោះឆ្នោតតំណាងរាស្ដ្រខាងមុខ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ស្មើភាព និងដោយសម្ងាត់ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x