en     km
en     km

អាលី្លម៉ងបន្តគាំទ្របោសសម្អាតមីនដល់កម្ពុជាខណៈប្រធានាធិបតីនិងភរិយាកំពុងទស្សនកិច្ចនៅកម្ពុជា

Share

ប្រទេសអាល្លឺម៉ង តាមរយៈប្រធានាធិបតីផ្ទាល់ បានបន្ដគាំទ្រការបោសសម្អាតមីននៅលើទឹកដីកម្ពុជា ដើម្បីស្របតាមទស្សនវិស័យរបស់នាយករដ្ឋមន្ដ្រីកម្ពុជា ថាកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ការបន្ដគាំទ្រនេះ ធ្វើឡើងខណៈ ប្រធានាធិបតី អាល្លឺម៉ង លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ និងភរិយាលោកស្រី អេលគេ ប៊ូដេនបេនឌ័រ បានកំពុងទស្សនកិច្ចនៅតំបន់បោសសម្អាតមីននាខេត្តសៀមរាប ក្រោមជំនួយពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។


បើតាមលោក លី ធុច អនុប្រធានទី១នៃអាជ្ញាធរមីនបានឱ្យដឹងថា ប្រទេសអាល្លឺម៉ងបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដល់អង្គការ Halo Trust ចាប់តាំងពីឆ្នាំ២០១៦ ដោយបានផ្តល់ថវិកាចំនួនជាង ១៧ លានអឺរ៉ូ ក្នុងសកម្មភាពយកបោសសម្អាតមីនលើផ្ទៃដីជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥៧៨ ចម្ការមីន និងមានទទួលផលជាង ១៣ ម៉ឺននាក់។


លោក លី ធុច បន្ដថា ប្រទេសអាល្លឺម៉ង់ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល់អង្គភាពស៊ីម៉ាក់ ចាប់តាំងពីឆ្នាំ១៩៩៩ នូវថវិកាជាង ១៩លានដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីមានមីនប្រមាណជាង ៣០ គីឡូម៉ែត្រក្រឡាផងដែរ។


សូមជម្រាបថា ក្រៅពីទស្សនាស្វែងយល់អំពីការរុករកមីន និងបំផ្ទុះមីន និងបន្ដគាំទ្រគម្រោងបោសម្អាតមីន ក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកប្រធានាធិបតីបានទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន រួមទាំងឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាបដូចគ្នា មុនមករាជធានីភ្នំពេញ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលៗកម្ពុជា៕

Share

Image
Image
Image