en     km
en     km

អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ នឹងផ្តល់រថក្រោះ Leopard 1 យ៉ាងហោចណាស់ 100 គ្រឿងឱ្យអ៊ុយក្រែន

Share

 

យោងតាម CNA ប្រទេសដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់ នឹងប្រមូលថវិកាដើម្បីជួសជុលរថក្រោះ Leopard 1 ចាស់ដែលមានក្នុងស្តុកស្រាប់យ៉ាងហោចណាស់ 100 ឱ្យអ៊ុយក្រែន។នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kyiv បាននិយាយថា រថក្រោះចន្លោះពី 20 ទៅ 25 គ្រឿងនឹងទៅដល់អ៊ុយក្រែននៅរដូវប្រាំងខាងមុខ ហើយប្រហែល 80 គ្រឿងទៀតនឹងទៅដល់ចុងឆ្នាំ២០២៣។ចំណែក 100 ទៀតនឹងទៅដល់អ៊ុយក្រែននៅឆ្នាំ 2024។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Oleksii Reznikov ។

នៅទីក្រុងវ៉ាស៊ីនតោន លោក Robert Habeck អធិការបតីរងរបស់អាល្លឺម៉ង់ បាននិយាយថា ប្រទេសអ៊ុយក្រែន គួរតែមានរថក្រោះ Leopard 1 ដែលផលិតដោយប្រទេសអាឡឺម៉ង់។វាមិនច្បាស់ទេថាតើរថក្រោះចំនួន178 គ្រឿងដែលអាឡឺម៉ង់បានសន្យាផ្ដល់ឱ្យអ៊ុយក្រែននោះ នឹងត្រូវបានបញ្ជូនពេលណា ចំនួនប៉ុន្មាននោះទេ។លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Anthony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ថា “មានរថគ្រោះមួយចំនួន ប៉ុន្តែត្រូវការជួសជុល បំពាក់អាវុធឡើងវិញ ដើម្បីអាចប្រយុទ្ធបាន ដូច្នេះយើងមិនដឹងថាចំនួនប៉ុន្មានទេ” ។ ប៉ុន្តែ​វា​ជា​ចំនួន​ច្រើនដែលអាច​វាយបកទៅលើ​រុស្សីវិញ​។

នៅពេលសួរថាតើការសម្រេចចិត្តបញ្ជូនរថក្រោះនេះគួរតែធ្វើឱ្យបានលឿនជាងនេះឬអត់ លោក Habeck បាននិយាយថា “ខ្ញុំជឿថាការសម្រេចចិត្តនេះ បានធ្វើឡើងនៅពេលវេលាសមស្រប”។

សេចក្តីថ្លែងការណ៍រួមអំពីផែនការរបស់ដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់ បាននិយាយថា អ៊ុយក្រែននឹងទទួលបានរថក្រោះ Leopard 1 A5 យ៉ាងហោចណាស់ 100 គ្រឿងក្នុងប៉ុន្មានខែខាងមុខ ក៏ដូចជាការបណ្តុះបណ្តាល ជំនួយផ្នែកដឹកជញ្ជូន គ្រឿងបន្លាស់ និងគ្រាប់រំសេវផងដែរ។

រដ្ឋមន្ត្រីការពារជាតិហូឡង់លោកស្រី Kasja Ollongren បាននិយាយថារថក្រោះ Leopard 1 គឺពិតជាសាកសមសម្រាប់ការប្រយុទ្ធ បើទោះបីវាជាម៉ូដែលចាស់ក៏ដោយ។លោកស្រីបានថ្លែងក្នុងទូរទស្សន៍ជាតិហូឡង់ NOS ថា “វាជារថក្រោះសាកល្បង” ។ “រថក្រោះទាំងនោះកំពុងជួសជុល និងរៀបចំចេញទៅសមរភូមិរួចរាល់ហើយ ដូច្នេះរថក្រោះទាំងនោះប្រាកដជាមានប្រយោជន៍សម្រាប់អ៊ុយក្រែន ហើយល្អជាងរថក្រោះរុស្ស៊ីមួយចំនួនទៀតផង”។ ដោយឈរនៅក្បែររដ្ឋមន្រ្តីការពារជាតិអុយក្រែនលោក Reznikov ក្នុងទីក្រុង Kyiv លោករដ្ឋមន្រ្តីការពារជាតិអាឡឺម៉ង់លោក Pistorius បានលើកឡើងថាកងទ័ពអ៊ុយក្រែនបានទៅហ្វឹកហាត់ប្រើប្រាស់រថក្រោះ Leopard 2 នៅប្រទេសអាឡឺម៉ង់ដែលទំនើបជាងនេះ ហើយប្រទេសអាឡឺម៉ង់ក៏បានសន្យាផ្ដល់ឱ្យអ៊ុយក្រែនផងដែរ។ ប្រធានក្រុមហ៊ុន Rheinmetall ផលិតអាវុធអាល្លឺម៉ង់ បាននិយាយថាខ្លួននឹងបញ្ជូនរថក្រោះ Leopard 1ឱ្យអ៊ុយក្រែនចំនួនពី 20 ទៅ 25 គ្រឿងនៅឆ្នាំនេះ ហើយនៅសល់ក្នុងស្ដុកចំនួន 88 គ្រឿងទៀតនឹងបញ្ជូនទៅនៅឆ្នាំក្រោយ។

ប្រភព៖ C N A ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣

Share

Image
Image
Image