en     km
en     km

សម្តេច ហ៊ុន សែន ប្រកាសត្រៀមប្រើមន្ទីរពេទ្យជាតិតេជោសន្ដិភាពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ករណីផ្ទុះជំងឺឡើងវិញ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»ដែលកំពុងសាងសង់ជិតរួចរាល់នាពេលឆាប់ៗខាងមុខនេះ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ករណីបើសិនកម្ពុជាផ្ទុះជំងឺនេះឡើងវិញនោះ។

ការប្រកាសបែបនេះ ព្រោះសម្តេចបញ្ជាក់ថា មន្ទីរពេទ្យនេះមានគ្រែសម្រាកព្យាបាលជំងឺច្រើននិងមានសម្ភារៈគ្រប់គ្រាន់។

សម្តេចថ្លែងកត់សម្គាល់ថា កន្លងមកពោលគឺនៅគ្រាដែលកម្ពុជាកំពុងរងការរាតត្បាតជំងឺកូវីដ១៩ ខ្លាំង អ្នកពាក់ព័ន្ធបានយកទីតាំងមួយចំនួនដូចជា ស្តាតអូឡាំពិច និងមជ្ឈមណ្ឌលកោះពេជ្រ និងទីតាំងភោជនីយដ្ឋានធំៗមួយចំនួនជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។

តាមការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តីនៅព្រឹកនេះដែរ សម្តេចថា មន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យព្យាបាលផ្តោតលើឯកទេសជំងឺមហារីកឈានមុខគេនៅកម្ពុជា។

មន្ទីរពេទ្យជាតិតេជោសន្ដិភាពមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

សូមបញ្ជាក់ថា អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន ១១ អគារដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េដោយមានអគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ។ ជាងនេះទៀត ក៏មានអគារព្យាបាលជំងឺកម្រិតស្រាល(H3,H4,H5,H6និងH7)ដែលមានគ្រែសរុប៨,៩៦៩ គ្រែផងដែរ ហើយគ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦ គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦ គ្រែ។

ក្នុងនោះផងដែរក៏មានអគារបច្ចេកទេស(T1)អគារបច្ចេកទេស (T2)អគារផ្គត់ផ្គង់និងព័ត៌មាន(A)និង អគារស្នាក់នៅសម្រាប់បុគ្គលិ

មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នឹងគ្រោងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣ខាងមុខនេះ។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។

Share

Image
Image
Image