en     km
en     km

បទសម្ភាស៖ អ្នកវិភាគ ចាត់ទុកការចាប់ខ្លួនលោក ថាច់ សេដ្ឋា ជាព្យុះភ្លៀងទី៣ របស់បក្សប្រឆាំង

Share

ជុំវិញសំណុំរឿង លោក ថាច់ សេដ្ឋា ជាមន្ត្រីជាន់ខ្ពស់ បក្សប្រឆាំងទី៣ ដែលរងក្ដីក្ដាំ​នៅតុលាការ ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ហើយបញ្ជូនទៅឃុំនៅពន្ធនាគារភ្លាមៗ លោក បណ្ឌិតមាស នី អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា បានបង្ហាញក្ដីបារម្ភពីវាសនាគណបក្សភ្លើងទៀនដែលកំពុងកើនប្រជាប្រិយភាព។ ទោះយ៉ាងណាលោក ចាត់ទុកករណីរងពាក្យបណ្ដឹងជាបន្តបន្ទាប់របស់មន្ត្រីបក្សប្រឆាំងនេះ ជាស្ថានការណ៍មិនគាប់ប្រសើរមុនការបោះឆ្នោតសោះឡើយ។ ព្យុះភ្លៀងលើគណបក្សភ្លើងទៀននេះ គឺដោយសារគណបក្សប្រឆាំងមួយនេះនៅតែមានក្នុងខ្សែភ្នែករបស់បក្សកាន់អំណាច។ អ្នកវិភាគរូបនេះទាមទារឱ្យ គ្រប់ភាគីនយោបាយគួរមានការជជែកចចារគ្នា ជាជាងការប្ដឹងផ្ដល់។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រីរង់ចាំស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក បណ្ឌិតមាសនី អ្នកវិភាគនយោបាយដូចតទៅ៖

 

Share

Image
Image
Image