en     km
en     km

លីកាដូសម្រេចលុបចោលចម្រៀង “ឈាមបាតុករ” ជៀសវាងទទួលវិធានការផ្លូវច្បាប់

Share

អង្គការលីកាដូបានលុបចោលបទចម្រៀងឈាមបាតុករពីបណ្ដាញសង្គមរបស់ខ្លួន ក្រោយពេលជួបជាមួយអាជ្ញាធរ ដោយបង្ហាញការសោកស្ដាយ​យ៉ាង​ខ្លាំងចំពោះការលុបបទច្រៀងនេះ ហើយហៅការចាត់វិធានការ លុបចម្រៀងនេះរបស់អាជ្ញាធរថា​ជា​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។​​

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការសង្គមស៊ីវិល លីការដូ ធ្វើការលើរឿងសិទ្ធិមនុស្ស បានសម្រេចលុចចោលបទចម្រៀង ឈាមបាតុករ របស់តារាចម្រៀងរ៉េប គា សុគន្ធ ក្រោយ​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានចេញលិខិតកោះហៅជួបផ្ទាល់កាលពីថ្ងៃ​ទី​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​។

​ប្រសិនបើ​អង្គការ​ ​លី​កា​ដូ ​មិន​យល់ព្រម​លុប​វីដេអូ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​ “​ឈាម​បាតុករ​” ​ពី​បណ្តាញ​សង្គម​ ​និង​គេហទំព័រ​របស់​អង្គការ​នោះ​ទេ​ ​នោះ​អាជ្ញាធរ​នឹង​មាន​វិធានការ​ផ្លូវច្បាប់​បន្ត​។ នេះបើតាមការបញ្ជាក់ពីអង្គការ លីកាដូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃដែលសង្គមស៊ីវិលនេះ សម្រេចលុបចោលវីដេអូចម្រៀងចេញពីបណ្ដាញផ្សព្វផ្សាយរបស់ខ្លួនផងដែរ។​

​អង្គការ​ ​លី​កា​ដូ ​នៅអះអាង​យ៉ាង​មុតមាំ​ថា​ វីដេអូ​ចម្រៀង​ ឈាមបាតុករ​ ​មិនមែន​ជា​បទល្មើស​ញុះញង់​នោះ​ទេ​ ​ហើយ​ផ្ទុយទៅវិញ​ការ​ចេញផ្សាយ​វីដេអូ​ ​គឺជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​ ​។​ ​តែយ៉ាងណា ដើម្បី​ជៀសវាង​ពី​ការ​ទទួលរង​នូវ​វិធានការ​ផ្លូវច្បាប់​បន្ត​ ​អង្គការ​លី​កា​ដូ ​សម្រេច​ចិត្ត​លុប​វីដេអូ​ចម្រៀង​ចេញពី​បណ្តាញ​សង្គម​តែម្ដង។

គួររម្លឹកថា ការកោះហៅមេដឹកនាំងសង្គមស៊ីវិលនេះ មិនមែនតែអង្គការលីកាដូ លោក អំ សំអាតទេ មានមេដឹកនាំសង្គមស៊ីវិលនៃអង្គការសង់ត្រាល់ លោក មឿន តុលា ប្រធានសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងលោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ ការកោះហៅពីស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញនេះដែរ ក្រោយលិខិតមួយចេញពីក្រសួងវប្បធម៌ របស់លោកស្រី ភឿង សកុណា ផ្ញើជូនទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើឱ្យចាត់វិធានការលើបទចម្រៀងឈាមបាតុករ ដែលក្រសួងវប្បធម៌ចាត់ទុកថា មានការ​ញុះញង់ និងអាចបង្កអសន្ដិសុខសណ្ដាប់ធ្នាប់សង្គម។

​យ៉ាងណា អង្គការលីកាដូបង្ហាញការសោកស្ដាយ​យ៉ាង​ខ្លាំងចំពោះការលុបបទច្រៀងនេះ ហើយហៅការចាត់វិធានការបន្ដបើមិនលុបចម្រៀងនេះ​  ជា​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​​។

លីកាដូវថា ​វា​គឺជា​លើកទីមួយ​ហើយ​ក្នុងរយៈពេល​ ​៣​០​ឆ្នាំ​ ​នៃ​ការ​ធ្វើការងារ​សិទិ្ធ​មនុស្ស​របស់​ ​អង្គការ​ ​លី​កា​ដូ ​ដែល​អាជ្ញាធរ​រដ្ឋ​បាន​ចាត់វិធានការ​ផ្លូវច្បាប់​តាម​សំណើ​សុំ​របស់​​​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ទាក់ទង​នឹង​ការ​បង្ហោះ​របស់​អង្គការ​ ​លី​កា​ដូ ​លើ​គេហទំព័រ​ ​និង​បណ្តាញ​សង្គម​របស់​ស្ថាប័ន​ ​។​

​ទោះបីជាអាជ្ញាធរបានកោះហៅយ៉ាងណា អង្គការ​​លី​កា​ដូ នៅតែបង្ហាញជំហខ្លួនលើបណ្ដាញសង្គមថា​នៅតែ​បន្ត​ឈរ​ជា​សាមគ្គីភាព​ជាមួយ​ជនរងគ្រោះ​ពី​ព្រឹត្តិការណ៍​ហិង្សា​លើ​ផ្លូវ​វេ​ង​ស្រេង​ ​។​ ​មកដល់​ថ្ងៃនេះ​ ​អាជ្ញាធរ​មិនទាន់​រក​ឃើញ​ជន​ណា​ម្នាក់​ ​ដែល​ជា​អ្នកទទួលខុសត្រូវ​លើ​ការ​ស្លាប់​របស់​កម្មករ​ចំនួន​ ​៤​នាក់​ ​គឺ​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​និង​ការ​បាត់ខ្លួន​របស់​កុមារ​ ខឹ​ម​ ​សា​ផា​ត​ ​នៅឡើយ​ ​។​

កាលពីថ្ងៃទី៣ ខែមករា ស្ដ្រីម្នាក់ដែលជាម្ដាយរបស់ជនរងគ្រោះឈ្មោះ ផេង កុសល បានយំសោកតាមរយៈការផ្សាយផ្ទាល់ពីអង្គការសង់ត្រាល់ថា លោកស្រីនៅតែចូលរួមជាមួយសង្គមស៊ីវិលដើម្បីរកយុត្តិធម៌ដល់កូនប្រុសរបស់លោកស្រី បើសិនលោកស្រីនៅមានជីវិតរស់នៅ។

​ស្របពេលនៃការលុបចម្រៀងដែលក្រសួងវប្បធម៌ថា មានការញុះញង់ អង្គការ​ ​លី​កា​ដូ ​បាន​បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ ​សូម​ឱ្យ​មាន​នូវ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​អំពើ​ហិង្សា​ ​ការ​ស្លាប់​ ​និង​ការ​បាត់ខ្លួន​ ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​ទប់​ស្កាត់​កុំ​ឱ្យ​កើតមាន​នូវ​អំពើ​ហិង្សា​ដ៏​អាក្រក់​ដូចនេះ​បន្ត​ទៀត​ ​និង​បន្ត​ប្រារព្ធ​ខួប​នៃ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​នៅ​ឆ្នាំក្រោយៗ​ទៀត​ ​។​ បន្ថែមពីនេះ អង្គការ​ ​លី​កា​ដូ ​ក៏​​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​​គោរព​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ ​ដែល​រួម​ទាំង​សកម្មជន​ ​សិល្បករ​ ​សិល្ប​ការិនី​ ​និង​បុគ្គលិក​អង្គការ​ ​សង្គម​ស៊ីវិល​ទាំងឡាយ​ ​៕​

Share

ព័ត៌មានទាក់ទង

Image