en     km
en     km

មន្ទីរបរិស្ថានខេត្តក្រចេះស្វែងរកជនក្លែងខ្លួនជាមន្ដ្រីបរិស្ថានជំរិតទារប្រាក់សាធារណជន

Share

មន្ទីរបរិស្ថានខេត្តក្រចេះ បានប្រកាសរកមុខជនខិលខូចមួយក្រុមដែលតែងធ្វើការបំពុលសង្គម តាមរយៈការអុកឡុកជំរិតទាប្រាក់សាធារណជន ដោយប្រើឈ្មោះជាមន្ដ្រីបរិស្ថានដើម្បីជំរិតទារប្រាក់ប្រជាពលរដ្ឋ។
មន្ទីរបរិស្ថានបានបញ្ជាក់ថា ថ្មីៗនេះនៅក្នុងបណ្ដាញសង្គមមានសារព័ត៌មានមួយឈ្មោះថា សារព័ត៌មានកម្ពុជាឈ្នះ បានបង្ហោះដោយអះអាងថា ខ្លួនជាមន្ដ្រីបរិស្ថានហើយមានភារកិច្ចទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយឃាត់ម៉ូតូ រ៉ឺម៉កដឹក និងតុលក់ដូរបន្តិចបន្តួចរបស់ប្រជាពលរដ្ឋដើម្បីជំរិតទារប្រាក់។ ហេតុការណ៍នេះប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។


ផ្អែកតាមលិខិតរបស់មន្ទីរបរិស្ថានខេត្តក្រចេះចេញថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២២ បានអះអាងថា បុគ្គលដែលសារព័ត៌មានកម្ពុជាឈ្នះបង្ហោះនោះ មិនមែនជាមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តក្រចេះឡើយ គឺជាជនក្លែងបន្លំដើម្បីជាមធ្យោបាយជំរិតទារប្រាក់ប្រជាពលរដ្ឋប៉ុណ្ណោះ។ មន្ទីរបរិស្ថានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវអត្តសញ្ញាណជនខិលខូចនេះដើម្បីនាំខ្លួនមកអនុវត្តតាមនីតិវិធីច្បាប់។


បន្ថែមពីនេះ មន្ទីរបរិស្ថានខេត្តក្រចេះបានអំពាវនាវឱ្យអ្នកដែលតាំងខ្លួនជាអ្នកការពារ និងអភិរក្សធនធនាធម្មជាតិបញ្ឈប់នូវសកម្មភាពក្លែងបន្លំយកឈ្មោះមន្ទីរបរិស្ថានប្រើប្រាស់បន្ដទៀត៕

Share

ព័ត៌មានទាក់ទង

Image