en     km
en     km

ក្រសួងអប់រំនិងអង្គការពាក់ព័ន្ធគ្រោងប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តនៅថ្ងៃទី១៤ខែធ្នូស្អែកនេះ

Share

ភ្នំពេញ៖ អង្គការទស្សនពិភពលោកអន្តរជាតិនៅកម្ពុជា សហការនាយកគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជននិងកីឡា និងអង្គការជាតិ អន្តរជាតិ នឹងប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ«សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» និងការប្រកួតផ្ដាច់ព្រ័ត្រកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» នាថ្ងៃពុធ ទី១៤ ខែធ្នូ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត និងផ្ដល់ឱកាសឱ្យអ្នកស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធនានា។ ជាងនេះទិវានេះក៏ប្រារព្ធឡើងដើម្បីអបអរសាទរកិច្ចខិតខំប្រឹងប្រែង ការចែករំលែកគុណតម្លៃ និងការលើកកម្ពស់ការងាររបស់អ្នកស្ម័គ្រចិត្តក្នុងចំណោមសហគមន៍ អង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល អាជ្ញាធរ រដ្ឋាភិបាល និងវិស័យឯកជន។

ដើម្បីអបអរសាទរ ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រប្រជែងយកជ័យលាភីគម្រោងឆ្នើមចំនួន ៣ ក្រុម ក្នុងចំណោម ៨៦ក្រុម ដែលបានអនុវត្តលើប្រធានបទធំៗ ចំនួន៨គឺអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងបរិបទបដិវត្តន៍ ឧស្សាហកម្ម ៤.០ របស់យុវជនស្ម័គ្រចិត្តមកពី ២៥ រាជធានីខេត្ត និងស្រុកកងមាសចំនួន៤៣០នាក់ ដែលបានអនុវត្តគម្រោងរយៈពេល ៦ ខែកន្លងមក នៅក្នុងសហគមន៍ដែលពួកគេរស់នៅ៕

Share

Image
Image
Image