កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ទោះជាបែបនេះក្ដីជាបែបនេះក្ដីចំនួននៃការនាំចូលអង្ករកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនៅតែមានចំនួនប្រក្រតី ត្បិតកន្លងមកការដកការអនុគ្រោះពន្ធនេះមិនទាន់ត្រូវបានអនុវត្តឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
បើយោងតាមការប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចុះផ្សាយជាសាធារណ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ នៅដើមខែវិច្ឆិកា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។
បើយោងតាមការប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចុះផ្សាយជាសាធារណ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ នៅដើមខែវិច្ឆិកា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។
សហព័ន្ធបន្ដថា សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
គួរបញ្ជាក់ថាសំណុំរឿងនេះ បានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុបដោយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងគោលបំណងរកយុត្តិធម៌សម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែងដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធលើ។
ពាក់ព័ន្ធនឹងសំនួរដែលថាតើការឈ្នះក្ដីលើបណ្ដឹងតវ៉ា លើបញ្ហាការអនុគ្រោះពន្ធនាំចូលអង្ករគ្រាប់វែងនេះ អាចធ្វើឱ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សាអឺរ៉ុបមានការកើនឡើងឬទេ? លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០២ ខែធ្នូនេះថា ការនាំអង្ករកម្ពុជាចេញទៅកាន់សហគមន៍អឺរ៉ុប បទបញ្ញត្តិបានចប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២មកម្ល៉េះ ត្បិតសហគមន៍អឺរ៉ុបបានបន្តការអនុគ្រោះពន្ធនាំចូលអង្កររបស់កម្ពុជាចាប់តាំងពីពេលនោះមក បើទោះដំណើរការស៊ើបអង្កេតការប្ដឹងផ្ដល់កំពុងបន្តក្ដីក៏ដោយ។
លោក លន់ យ៉េង
ទោះជាបែបនេះក្ដីលោក លន់ យ៉េង បានបញ្ជាក់ថា ការឈ្នះក្ដីរបស់កម្ពុជាលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ពីបញ្ហានាំចូលអង្ករនេះ មិនជាការតតាំងទាមទារការបើកទីផ្សារនោះទេ គ្រាន់ជាការទាមទាររកយុត្តិធម៌ប៉ុណ្ណោះ។ ប៉ុន្តែលោកថា នៅពេលអង្កររបស់កម្ពុជាត្រូវបានលេចត្រដែតលើសារព័ត៌មានថាមានការតតាំងឈ្នះអឺរ៉ុបអាចធ្វើឱ្យគេស្គាល់អង្ករកម្ពុជាកាន់តែច្រើន។
លោក លន់ យ៉េង
សូមរំលឹកថា សហភាពអឺរ៉ុបបានសម្រេចយកពន្ធអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ដោយឆ្នាំដំបូងនៅឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន ១៧៥អឺរ៉ូ ស្មើប្រមាណ២០០ដុល្លារអាមេរិកក្នុង១តោន។ ដោយឡែកឆ្នាំ២០២០ តម្លៃជាប់ពន្ធមានចំនួន ១៥០អឺរ៉ូ ប្រហែល១៧០ដុល្លារក្នុង១តោន និងឆ្នាំ២០២១ តម្លៃ ១២៥ អឺរ៉ូ ស្មើប្រមាណ១៤២ដុល្លារក្នុង១តោន ៕