en     km
en     km

ក្រសួងសាធារណការ៖ក្នុងពេល១០ខែ រថយន្ដអគ្គិសនីកើនឡើង១១ដង បើធៀបឆ្នាំ២០២១

Share

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថាក្នុងរយៈពេល១០ខែ ចំនួនរថយន្ដអគ្គិសនីបានកើនឡើងម្រមាណ១១ដង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ការកើនឡើងបែបនេះ លោករដ្ឋមន្ដ្រីបានលើកឡើងថា នេះជាការបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា។

ការថ្លែងរបស់លោក ខណៈចូលរួមក្នុងកម្មវិធីការប្រគល់-ទទួលយានយន្តអគ្គិសនី និងសម្ពោធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅទីស្តីការក្រសួងសាធារណការនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្ដីការក្រសួង។ លោកថែមទាំងបង្ហើបឱ្យដឹងថា ស្ថានីយបញ្ជូលថាមពលជាង២០០ទីតាំងទៀតគ្រោងនឹងដំឡើងទូទាំងប្រទេសផងដែរ។

តែទន្ទឹមនឹងការកើនឡើងចំនួនរថយន្ដអគ្គិសនី ក្រសួងមហាផ្ទៃ ដែលមានសម្ដេច ស ខេង ជារដ្ឋមន្ដ្រីបានឯកភាពឱ្យគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកពិនិត្យស្នើសុំរាជរដ្ឋាភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ ដែលអាចមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋខ្មែរ។

បែបនេះក្ដី រថយន្ដអគ្គិសនី អ្នកបប្រលប្រាស់គឺអាចចំពេញពន្ធលើការនាំចូល ដោយរដ្ឋបានបញ្ចុះអត្រាពន្ធមកត្រឹម៦៣% ខណៈរថយន្ដដេលប្រើប្រេងឥន្ទនៈ រដ្ឋគិតពន្ធដល់ទៅ១២០%។ លោកបញ្ជាក់ថា ដើម្បីបង្កការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាសរថយន្ដ និងម៉ូតូអគ្គិនី ក្រសួងបានតំឡើងស្ថាន័យបញ្ជូលថាមពលអគ្គិសនីនៅតំបន់ខ្លះនៃរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និងបាត់ដំបង។ ក្រសួងសាធារណការថា ស្ថានីយបញ្ជូលថាមពលទាំងនេះ ជាជំនួយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP).

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ការតាំងចិត្តក្នុងការបញ្ជ្រាបការប្រើប្រាស់រថយន្តអគ្គិសនីឱ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០៕

Share

ព័ត៌មានទាក់ទង

Image