ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ បានលើកពីបញ្ហាប្រឈម៤ចំណុច ធ្វើការរួមគ្នាដោះស្រាយក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីស្ដាសង្គម-សេដ្ឋកិច្ចឡើងវិញ ខណៈប្រធានអាស៊ាន ទាមទារវិស័យឯកជនចូលរួមខ្លាំងក្លា ដើម្បីជម្រុញការអភិវឌ្ឍផងដែរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានបានប្រកាសបើកជាផ្លូវការ ក្រោមការចូលរួមពីសម្ដេច ហ៊ុន សែន ប្រធានអាស៊ាន ឆ្នាំ២០២២។ លោក គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ បានលើកឡើងពីបញ្ហាប្រឈមចំនួន៤ ដែលត្រូវពិភាក្សាកក្នុងកិច្ចប្រជុំលើកនេះ សម្រាប់វេទិការធុរកកិច្ចអាស៊ាន។
ថ្លែងនៅក្នុងសណ្ឋាគារ សូហ្វីថេល ភូគីត្រា, លោក គិង ម៉េង ថា បញ្ហាប្រឈម៤ចំណុច ដែលនឹងពិភាក្សារួមមាន ទី១៖ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ាន ទី២៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការវិនិយោគនៅអាស៊ាន ទី៣៖ ការត្រៀមសម្រាប់ឌីជីថលអាស៊ាន និងទី៤៖ អាស៊ានដែលបៃតងជាងមុន និងប្រកបដោយចីរភាព។
ផ្អែកតាមការផ្សាយលើទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន, លោក គិត ម៉េង បន្ថែមថា ដោយសារតែសេដ្ឋកិច្ច កំពុងត្រឡប់មកសភាពដើមវិញ គឺត្រូវសហការគ្នា រួមគ្នាដោះស្រាយបញ្ហាប្រឈម។
យ៉ាងណា សម្ដេច ហ៊ុន សែន ដែលប្រធានអាស៊ានឆ្នាំ២០២២នេះ បានលើកឡើងដែរថា ដើម្បីស្ដារស្ថាបភាពសង្គម-សេដ្ឋកិច្ចទៅរកភាពប្រក្រតីវិញ គឺទាមទារឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីជម្រុញការអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន និងចីរភាព។
ក្នុងនោះ សម្ដេច ហ៊ុន សែន បានលើកឡើងចំនួន៥ ចំណុចការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ។
សូមជម្រាបដែរ កិច្ចប្រជុំលម្អិពីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នឹងរៀបចំឡើងនៅរសៀលថ្ងៃនេះ។ បែបនេះក្ដី បើតាមប្រធានអាស៊ាន សម្ដេច ហ៊ុន សែន ថា សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣.១% ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើន ក្នុងអត្រា ៥.៣% និង ៤.៩% ក្នុងឆ្នាំ២០២២ និង២០២៣រៀងគ្នា៕