ខេត្តកំពង់ធំ៖ អ្នកស្រី វ៉ាន់ សុវន ជាម្ចាស់រោងសិប្បកម្មតូចមួយស្ថិតភូមិច្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អ្នកស្រីលើកឡើងថា មុខរបរត្បាញកន្ទេលនេះជាការងារមួយអាចរកប្រាក់ចំណូលបានល្អប្រសើរដែលអាចជួយបន្ថែមប្រាក់ចំណូលលើការងារស្រែចំការរបស់អ្នកស្រី។
ស្រ្តីវ័យជាង៥០ឆ្នាំរូបនេះ បន្តថា ការងារនេះវាល្អប្រសើរនឹងសាកសមសម្រាប់ស្រ្តីព្រោះសង្វាក់ផលិតកម្មមិនសូវប្រើកម្លាំងធ្ងរ ពិសេសជាងនេះ មុខរបរមួយនេះជាការងារប្រចាំត្រកូលរបស់អ្នកស្រ្តីដែលធ្វើតពីដូនតាមកម្ល៉េះ។
អ្នកស្រីឱ្យដឹងបន្ថែមទៀតថា មុខរបរមួយនេះអាចធ្វើឱ្យជីវភាពអ្នកស្រ្តីបានធូរស្រាយបានមួយកម្រិត ព្រោះតម្លៃលក់ចេញក៏បានថ្លៃសមរម្យ។ ស្រ្តីរូបនេះថា កន្ទេលមួយអាចលក់ចេញបានតម្លៃចាប់ពី១៤ ម៉ឺនរៀលដល់២០ម៉ឺនរៀល តាមខ្នាតធំតូចនិងក្បាច់របស់កន្ទេល។ ជាងនេះកន្ទេលមួយអ្នកស្រីប្រើពេលប្រហែលពីរថ្ងៃទើបត្បាញរួច។
អ្នកស្រីសូមអំពាវនាវដល់សាធារណជនទាំងអស់ជួយគាំទ្រផលិតផលក្នុងស្រុកដែលជាផលិតផលរបស់ដូនតាខ្មែរពីបុរាណមក៕
អត្ថបទខ្លីនេះសរសេរដោយ លីម ស៊ាងហ៊ុន ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។