en     km
en     km

កំពង់ធំ៖​​អាជ្ញាធរភូមិកំពង់ស្វាយដាក់បន្ទះក្តារឱ្យពលរដ្ឋឆ្លងកាត់បណ្តុះអាសន្នរង់ចាំទឹកស្រក់គ្រោងធ្វើថ្មី

Share

ខេត្តកំពង់ធំ៖ អាជ្ញាធរភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដាក់បន្ទះក្តារមួយចំនួនលើស្ពានសាលាកឹងដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តុះអាសន្ន រង់ចាំរៀបចំផែនការជួសជុល ឬសាងសង់ស្ពានថ្មី នាពេលទឹកស្រក់វិញ។

ស្ពានសាលាកឹងរងការខូតខាតបន្ទាប់ពីរងទឹកជំនន់។

 

សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២២ ស្ពានសាលាកឹងត្រូវបានបាក់ស្រុតនៅផ្នែកកណ្តាលដោយសារសភាពចាស់ទ្រុឌទ្រោមនៃស្ពាន ខណៈទឹកជំនន់ឆ្នាំនេះធំ ហើយកម្លាំងទឹកក៏ហូរខ្លាំងធ្វើឱ្យស្ពានរងការខូចខាត។ កាលណ្ណោះអាជ្ញាធរបានប្រកាសហាមឃាតរថយន្តធុនធ្ងន់បើកឆ្លងកាត់ ព្រោះដើម្បីបង្ការការពារការបាក់ស្ពានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

តែយ៉ាងណាបច្ចុប្បន្ននេះ អាជ្ញាធរឃុំកំពង់ស្វាយអនុញ្ញាតឱ្យធ្វើដំណើរថ្មើរជើង និងម៉ូតូ និងអ្នកដឹកសម្ភារៈតិចតួចអាចឆ្លងកាត់ស្ពាននេះបាន។​

តែយ៉ាងណា ការបាក់ស្រុតស្ពាននេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅប្រកបរបបចិញ្ចឹមជីវិត ពិសេសសិស្សានុសិស្សលំបាកធ្វើដំណើរទៅសាលារៀនផងដែរ។

សកម្មភាពពលរដ្ឋនៅស្ពានសាលាកឹង។

 

ចំពោះមុខបញ្ហានេះ អាជ្ញាធរបានសហការជាមួយប្រជាពលរដ្ឋមួយចំនួនបានរៃអង្គាសថវិកានិងចូលរួមជាកម្លាំងទិញថ្មនិងដាក់ដីច្រកក្នុងការ៉ុងដាក់ត្រង់កន្លែងស្ពានបាក់និងដាក់ក្តារឈើឱ្យប្រជាពលរដ្ឋបានឆ្លងការដោះស្រាយការលំបាកជាបណ្តុះអាសន្នសិន។

មួយវិញទៀត អាជ្ញាធរឃុំកំពង់ស្វាយបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនឹងត្រៀមជួសជុលស្ពានសាលាកឹងនេះឡើងវិញនៅពេលទឹកសម្រុកវិញ។ ដូច្នេះ អាជ្ញាធរសូមអំពាវនាវដល់ប្រជាពលរដ្ឋយោគយល់នឹងអនុគ្រោះដោយសូមបញ្ចៀសចរាចរណ៍ទៅកាន់ទិសដៅផ្សេងជាបណ្តោះអាសន្នសម្រាប់រថយន្ត ដោយរង់ចាំការជូនដំណឹងថ្មីឡើងវិញ៕

អត្ថបទខ្លីនេះសរសេរដោយ ប៉ា ស្រីល័ក្ខ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្ថិតក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់ គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie។

Share

Image
Image
Image