en     km
en     km

នាយករដ្ឋមន្ដ្រីកម្ពុជានិងកូនប្រុសច្បងផ្ញើសារជូនលោក ស៊ី ខណៈលោកជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មនីស្ដជាថ្មី

Share

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ដ្រី បានផ្ញើសារជូនលោក ស៊ីជីពីង ខណៈជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មនីស្ដជាថ្មី។ យ៉ាងណាអ្នកប្រវត្តិសាស្រ្តនិងសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ យល់ថា បង្ហាញសារបែបនេះជាកាយវិការគួរសមរបស់អ្នកដឹកនាំតែប៉ុណ្ណោះ អ្វីសំខាន់មេដឹកនាំត្រូវស្វែងរកតម្លៃជាតិរបស់ខ្លួនឯងឱ្យបាន។

តាមរយៈសារលិខិតរបស់ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ចេញថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ផ្ញើសារជូនចំពោះលោក ស៊ី ជិនពីង អគ្គលេខាធិការគណបក្សកុម្មនីស្ដចិនថ្មី  បានសម្ដែងការសារទរចំពោះលោក  និងទន្ទឹងរងចាំធ្វើការជាមួយគ្នា។

សម្ដេចបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន មានលក្ខណៈល្អប្រសើរ ដែលរីកចម្រើនជាលំដាប់និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពជាប្រពៃណី និងទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់គណបក្សប្រជាជន និងបក្សកុម្មុនីស្តចិន។

យ៉ាងណានៅក្នុងថ្ងៃតែមួយ លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណកបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក៏បានផ្ញើសារជូនលោក ស៊ី ជិនពីង ក្នុងន័យស្រដៀងគ្នា និងនាយករដ្ឋមន្ដ្រីដែរ។  តែបេក្ខភាពអនាគតនាយករដ្ឋមន្ដ្រីរូបនេះបានរំលេចបន្ថែមថា ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោកប្តេជ្ញាយ៉ាងពេញលេញក្នុងការបន្តជំរុញបន្ថែមទៀត នូវមិត្តភាពជាប្រពៃណីរវាងគណបក្សប្រជាជន និងគណបក្សកុម្មុយនីស្តចិន និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីប្រយោជន៍ប្រជាជនទាំងពីរ។

សាស្ដ្រាចារ្យប្រវត្តិសាស្រ្ត និងសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក សំបូរ មាណ្ណារ៉ា យល់ឃើញថា ការផ្ញើសារអបអររបៀបការទូតបែបនេះ សម្រាប់បរិបទកម្ពុជាគឺបើកចំហរទូលំទូលាយ។ លោកថា កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិតយ្យ និងចិនកាន់របបកុម្មនីស្ដ ហើយប្រទេសខ្មែរ ឆ្លងកាត់ច្រើនរបបសម័យកាលផងនោះ លោកសាស្ដ្រាចារ្យយល់ឃើញថា ខ្មែរមានភាពចាស់ទុំជាងគេ និងងាយរងគ្រោះជាងគេក្នុងរបបនយោបាយ។

សូមជម្រាបថា លោក ស៊ី ត្រូវបានជាប់ឆ្នោតក្លាយជាអគ្គលេខាធិការបក្សកុម្មុនីស្ដអាណត្តិទី៣ តាមរយៈសមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិន កាលពីសប្តាហ៍មុន    និងជាអាណត្តិដែលគ្មានស្ត្រីណាម្នាក់ឡើយ ឈរក្នុងការិយាល័យនយោបាយបក្សកុំមុយនីស្ត រយៈពេល២៥ឆ្នាំ ចុងក្រោយនៃការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសចិន៕

Share

Image
Image
Image