en     km
en     km

ជនជាតិរ៉ូហ៊ីងយ៉ាប្រឈមនឹងការរើសអើងនៅបង់ក្លាដែស

Share

 

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា លោក Noor Kamal Kamal បានប្រាប់ AFP នៅក្នុងជំរុំសង្គ្រោះភៀសខ្លួននៅព្រំដែនបង់ក្លាដែសថា “មានការស្អប់ខ្ពើមយ៉ាងខ្លាំងក្នុងចំណោមប្រជាជនក្នុងតំបន់ និងសារព័ត៌មាននៅទីនេះ ខ្ញុំបារម្ភថាវាអាចបង្កឱ្យមានអំពើហិង្សាគ្រប់ពេលវេលា” ។”យើងត្រលប់ទៅផ្ទះវិញវាជាការប្រសើរជាងទោះបីជាយើងប្រឈមមុខនឹងគ្រាប់កាំភ្លើងក៏ដោយ។ ប្រសិនបើយើងស្លាប់ យ៉ាងហោចណាស់ យើងនឹងត្រូវបានគេបញ្ចុះនៅក្នុងមាតុភូមិរបស់យើង”។

ប្រទេសបង់ក្លាដែសជួបការលំបាកក្នុងការទទួលយក ជនភៀសខ្លួនក្នុងចំនួនដ៏ច្រើន។ទីក្រុងដាកានៅតែប្រឈមនឹងបញ្ហាការគ្រប់គ្រងជំរំដ៏ធំក្នុងទឹកដីរបស់ខ្លួន ទោះជាមានជំនួយហិរញ្ញវត្ថុពីស្ថាប័នជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ផ្សេងទៀតក៍ដោយ។

កាលពីខែមុននាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina បាននិយាយថា ជំរំជនជាតិរ៉ូហ៊ីងយ៉ា បានក្លាយជាបន្ទុកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រទេសលោកស្រី និងបានគំរាមកំហែងដល់ស្ថិរភាពនយោបាយរបស់ខ្លួន។លោកស្រីបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា “ប្រសិនបើបញ្ហានៅតែបន្ត… វាអាចប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃតំបន់ទាំងមូល”។

ជនជាតិភាគតិចមូស្លីម រ៉ូហីងយ៉ា ប្រមាណ 750,000 នាក់(៧៥ម៉ឺននាក់)បានរត់គេចពីប្រទេសមីយ៉ាន់ម៉ា ទៅជ្រកកោនប្រទេសបង់ក្លាដេសជាប្រទេសជិតខាង។កាលនោះប្រជាជនបង់ក្លាដែសរាប់ពាន់នាក់ បានខឹងសម្បារនឹងការប្រើអំពើហឹង្សាលើជនជាតិភាគតិចមូស្លីម បានស្វាគមន៍ជនភៀសខ្លួនរ៉ូហីងយ៉ាដោយ​បានចែកអាហារ និងថ្នាំសង្កូវដល់ពួកគេទើបមកដល់ដំបូង។

ប៉ុន្តែបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងគ្មានផ្លែផ្កាជាច្រើនឆ្នាំដើម្បីចរចារអំពីមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ាប្រកបដោយសុវត្ថិភាព។ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនយោបាយបង់ក្លាដេសបានស្ដីបន្តោសជនភៀសរ៉ូហីងយ៉ាថាជាអ្នករត់ការគ្រឿងញៀន និងបានគំរាមកំហែងភេរវកម្ម។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្នករណីអំពើហិង្សាលើជនជាតិរ៉ូហីងយ៉ានៅភូមាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ។

ប្រភព៖ C N A ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២

Share

Image
Image
Image