en     km
en     km

ស្រូវជាងមួយម៉ឺនហិកតាក្នុងខេត្តកំពង់ធំត្រូវរលួយខូចខាតដោយសារជំនន់ទឹកភ្លៀង

Share

ភ្នំពេញ៖ ស្រូវក្នុងស្រែរបស់ប្រជាពលរដ្ឋប្រមាណមួយម៉ឺនហិកតា ក្នុងស្រុកមួយចំនួនស្ថិតនៅក្នុងខេត្តកំពង់ធំត្រូវរលួយខូចខាតអស់បន្ទាប់ពីរងជំនន់ទឹកភ្លៀងលិចជាច្រើនថ្ងៃជាប់ៗគ្នា។ នេះបើតាមការបញ្ជាក់ពីលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។

ចំពោះមុខស្ថានភាពនេះលោកអភិបាលរងខេត្តកំពង់ធំបន្ថែមថា មន្រ្តីពាក់ព័ន្ធកំពុងពិនិត្យលទ្ធភាពជាក់ស្តែងនិងស្នើទៅមន្ទីរកសិកម្មខេត្តត្រៀមគ្រប់ពូជស្រូវដើម្បីចែកជូនប្រជាពលរដ្ឋដែលមានប្រហែលមួយម៉ឺនគ្រួសារអាចបង្កបង្កើនផលឡើងវិញនូវពេលទឹកស្រក់វិញ។

រូបភាពទឹកជំនន់ជន់លិចស្រុកមួយចំនួនក្នុងខេត្តកំពង់ធំ។រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ។

 

តែយ៉ាងណាលោក សុក ហៃ បញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងបានស្រក់ចុះជាបណ្តើរៗហើយ។

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីជូនដំណឹងពីស្ថានភាពទឹកជំនន់បង្កពីភ្លៀងធ្លាក់ជាប់ៗគ្នា ដែលអាចបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួន។ ក្នុងនោះមាន ស្រុកសណ្តាន់ ស្រុកប្រសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកស្ទោង នៃខេត្តកំពង់ធំ៕

Share

ព័ត៌មានទាក់ទង

Image