en     km
en     km

បាញ់ប្រហារនៅថៃសម្លាប់៣៤នាក់ក្នុងនោះមានកុមារចំនួន ២២ នាក់

Share

 

យោងតាម The Guardian មនុស្ស34 នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ 22 នាក់នៅក្នុងការបាញ់ប្រហារដ៏ធំនៅសាលមត្តេយ្យមួយក្នុងខេត្តភាគឦសាននៃប្រទេសថៃ។អ្នកវាយប្រហារដែលជាអតីតប៉ូលីសក៏បានសម្លាប់ប្រពន្ធ និងកូនខ្លួនឯងផងដែរ មុនពេលបាញ់សម្លាប់ខ្លួន។

ប៉ូលិស និងមន្ត្រីក្នុងតំបន់បាននិយាយថាខ្មាន់កាំភ្លើងបានចូលទៅក្នុងអគារនៅម៉ោង 12.30 ថ្ងៃត្រង់ អំឡុងពេលកុមារតូចៗប្រហែល 30 នាក់កំពុងដេកលក់។ កុមារជាជន​រង​គ្រោះ​មាន​អាយុ​ក្រោម​២​ឆ្នាំ ។

លោកស្រី Jidapa Boonsom មន្ត្រីស្រុកបានប្រាប់សារព័ត៌មានរ៉យទ័រថា ដំបូងខ្មាន់កាំភ្លើងបានបាញ់សម្លាប់បុគ្គលិកបួនទៅប្រាំនាក់ រួមទាំងគ្រូបង្រៀនស្រីម្នាក់ដែលមានផ្ទៃពោះប្រាំបីខែ។ នាង​បាន​បន្ថែម​ថា​៖ «​ដំបូង​គេ​គិត​ថា​​ជា​សំឡេងកាំជ្រួច​ផ្ទុះ។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីសាកសពកុមារដេកក្នុងថ្លុកឈាមនៅ

កណ្តាលទីក្រុង Uthai Sawan ក្នុងខេត្ត Nong Bua Lamphu ភាគខាងជើងឆៀងខាងកើតប្រទេសថៃ។

ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ថា ជនល្មើស​មាន​កាំភ្លើង​ខ្លី និង​កាំបិត ហើយ​ជន​នោះ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ដោយ​ជិះ​រថយន្ត។ កាសែត Daily News បានរាយការណ៍ថា បន្ទាប់ពីរត់គេចខ្លួន ឃាតកបានត្រឡប់ទៅផ្ទះ ហើយសម្លាប់ប្រពន្ធ និងកូន មុននឹងសម្លាប់ខ្លួនឯង។

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook ថា លោកបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារសព និងអ្នករងរបួស។ លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ចុះ​ទៅ​តំបន់​នោះ​ជា​បន្ទាន់ ហើយ​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវជួយ​អ្នក​ដែល​រង​គ្រោះ​ជា​បន្ទាន់»។

 

ប្រភព៖ The Guardian ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២

Share

Image
Image
Image