en     km
en     km

ក្នុងព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៃការប្រកួត​បាល់ទាត់​ឥណ្ឌូនេស៊ីមានក្មេង​១៧​នាក់បានស្លាប់

Share

កុមារឥណ្ឌូនេស៊ីចំនួន ១៧នាក់ ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច ១២៥នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ថ្ងៃទី 2 ខែតុលា នៅក្នុងទីក្រុងមួយនៅកោះជ្វា។

Endah Wahyuni ​​ជាបងស្រីរបស់ក្មេងប្រុសពីរនាក់ ដែលម្នាក់មានអាយុ 15 ឆ្នាំ និងម្នាក់ទៀតអាយុ 14 ឆ្នាំ បានស្លាប់ក្នុងព្រឹត្តិការណ៍នេះបាននិយាយថា “គ្រួសារនាងនិងរូបនាងផ្ទាល់មិនគិតថាវានឹងក្លាយទៅជាដូចនេះទេ” ។ប្អូនៗនាង”ពួកគេចូលចិត្តបាល់ទាត់ ប៉ុន្តែមិនដែលមើលផ្ទាល់នៅកីឡដ្ឋាន Kanjuruhan ទេ នេះជាលើកទីមួយរបស់ពួកគេ” ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បាននិយាយថា ក្មេងប្រុសទាំង២នោះស្ថិតក្នុងចំណោមកុមារចំនួន ១៧ នាក់ដែលត្រូវបានសម្លាប់ នេះបើយោងតាមតួលេខពីក្រសួងការពារសិទ្ធិស្ត្រី និងកុមារ។Nahar ជាមន្ត្រីក្រសួងការពារសិទ្ធិស្ត្រី និងកុមារបាននិយាយថា “កុមារចំនួន 17 នាក់បានស្លាប់ និង 7 នាក់ត្រូវបានរងរបួលកំពុងព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែតួលេខអាចនឹងកើនឡើងច្រើនជាងនេះ” ។

FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានស្នើសុំឱ្យអាជ្ញាធរបាល់ទាត់ឥណ្ឌូនេស៊ី រាយការណ៍អំពីឧបទ្ទវហេតុនេះបាននិយាយថាឧបទ្ទវហេតុនេះគឺជា “ព្រឹត្តិការណ៍ដ៏អាក្រក់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់” ។ បទប្បញ្ញត្តិសុវត្ថិភាពរបស់ FIFA បានចែងថា អាវុធ ឬ “ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីគ្រប់គ្រងហ្វូងមនុស្ស” មិនគួរប្រើនៅពេលប្រកួតបាល់ទាត់ទេ។

ប៉ូលីស និងមន្ត្រីកីឡាត្រូវបានបញ្ជូនទៅកាន់ទីក្រុង Malang ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុគ្រោះមហន្តរាយនៅពហុកីឡាដ្ឋានដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោក។ លោក Phil Robertson នាយករងអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបាននិយាយកាលពីថ្ងៃចន្ទថា “អ្នកទទួលខុសត្រូវទាំងអស់គួរតែទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនេះ ដោយមិនគិតពីស្ថានភាព ឬឋានៈតួនាទីរបស់ពួកគេឡើយ” ។

លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមិនគ្រប់គ្រាន់ទេសម្រាប់ប៉ូលីសជាតិ និងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ដើម្បីធ្វើការស៊ើបអង្កេតដោយខ្លួនឯង ពីព្រោះពួកគេអាចត្រូវបានល្បួងបញ្ចុះបញ្ចូល ឬធ្វើឱ្យប៉ះពាល់ដល់លទ្ធផលស៊ើបអង្កេតនៃការទទួលខុសត្រូវពេញលេញរបស់មន្ត្រីពាក់ព័ន្ធ” ។

​ប្រភព៖ C N A ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២

Share

Image
Image
Image