en     km
en     km

សម្កេច ហ៊ុន សែន ថ្លែងបើកកកាយពីចរិតដាក់សម្ពាធរបស់មហាអំណាចមកលើកម្ពុជានៅចំពោះមុខអង្គសន្និបាត UN

Share

ភ្នំពេញ៖ ថ្លែងចំពោះមុខអង្គមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៧៧ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារបើកកកាយពីចរិតនិងរបៀបដាក់សម្ពោធរបស់ប្រទេសមហាអំណាចមកលើកម្ពុជានិងបណ្តាលប្រទេសតូចៗមួយចំនួនក្រោមហេតុផលនៃការអនុវត្តសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

សម្តេច ហ៊ុន សែន សង្កាត់ធ្ងន់ថា ការដាក់សម្ពោធរបស់មហាអំណាចមួយចំនួនបានឱ្យជួបផលវិបាកផ្នែកសេដ្ឋកិច្ច ដោយមិនអាចដោះស្រាយបញ្ហាអ្វីបាននោះទេ។

សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន បន្ថែម៖ 

 

ការថ្លែងរបស់នាយករដ្ឋមន្រ្តីនេះធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ម៉ោងនៅកម្ពុជា។

មហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន និង ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២២៕

Share

ព័ត៌មានទាក់ទង

Image