en     km
en     km

ឃាត់ខ្លួនជនជាតិវៀតណាមបីនាក់ករណីប​ង្ខាំ​ង​​មនុស្សខុសច្បាប់នៅភ្នំពេញ

Share

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ ក្នុងករណីពាក់ព័ន្ធប​ង្ខាំ​ង​​មនុស្សដោយខុសច្បាប់ ប្រើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់លើស្រ្តីជនជាតិវៀតណាមដូចគ្នានៅចំណុចសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ។

នេះបើតាមទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះផ្សាយនៅថ្ងៃទី២១ ខែកញ្ញានេះ។ បើតាមស្នងការរាជធានីភ្នំពេញជនសង្ស័យជាជនជាតិវៀតណាមទាំងបីនាក់ក៏មានពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកខុសច្បាប់សារធាតុញៀនផងដែរ។

ជនសង្ស័យដែលនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានមានចំនួនបីនាក់ក្នុងនោះមានស្រ្តីម្នាក់អាយុ៣៧ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Share

Image
Image
Image