ដោយផ្អែកទៅស្ថានភាពបច្ចុប្បន្ន និងតាមប្រវត្តិសាស្ដ្រ ប្រជាជនខ្មែរហាក់មិនសូវមានទំនោរចិត្តលើជនជាតិវៀតណាមនោះទេ។ ជាក់ស្ដែងកាលពីពេលកន្លងទៅថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតដេប៉ាតឺម៉ងភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានការជជែកវែកញ៉ែកយ៉ាងច្រើនជុំវិញរឿងនេះ។ ខណៈ ជនជាតិថៃ និងកម្ពុជាក៏ធ្លាប់មានជម្លោះប្រវត្តិសាស្ដ្រច្រើនដែរ តែភាសាថៃត្រូវបានបើកបង្រៀនទាំងសាលារដ្ឋ និងឯកជននៅក្នុងរាជធានីភ្នំពេញ។ រវាងជនជាតិទាំងបី មាន កម្ពុជា ថៃ វៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា តើហេតុអ្វីសង្គមខ្មែរមានទំនោរចូលចិត្តជនជាតិថៃ ជាងជនជាតិវៀតណាម? តើគួរធ្វើយ៉ាងណាដើម្បីបង្ការភាពមិនសូវចូលចិត្តកុំឱ្យក្លាយទៅជាជម្លោះជនជាតិ? លោកសាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ សំបូរ មាណ្ណារ៉ា នឹងរៀបរាប់រឿងរ៉ាងទាំងនេះ ជូននាងកញ្ញា លោក លោកស្រីដូចតទៅ៖
Post Views: 415