en     km
en     km

ម្ពុជាអាចនឹងមានភ្លៀងពីមធ្យមទៅច្រើនទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Share

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងធនធានទឺក និងឧតុនិយម បានចេញសេចក្តីប្រកាសជូនដំណឹងថា ខេត្តក្រុងរាជធានីប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
តាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹក បានឲ្យដឹងថាចន្លោះថ្ងៃទី៦ ដល់ទី៩ ខែកញ្ញា កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប(ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនាំឲ្យផ្នែកខ្លះនៃខេត្តនិងរាជធានីដែលស្ថិតក្នុងតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរលាយលំនឹងផ្គររន្ទះ ចំណែកតំបន់ខ្ពង់រាប និងទំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដូចគ្នា។

ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសបណ្តាខេត្តជាប់តំបន់ជួរភ្នំទីទំនាបនិងជាប់ផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕

Share

Image
Image
Image