en     km
en     km

សមត្ថកិច្ចឃាត់ខ្លួនចោរលួចលុយតាមលេខកូដសម្ងាត់វីង

Share

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពលួចលុយរបស់ពលរដ្ឋតាមរយៈលេខកូដសម្ងាត់ដែលផ្ញើប្រាក់តាមភ្នាក់ងារវីង​ មកផ្តន្ទាទោសតាមផ្លូវច្បាប់។

នេះបើតាមព័ត៌មានដែលចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។

បើតាមអគ្គស្នងការនគរបាលជាតិបានបន្តថា បុរសជន​សង្ស័យដែលកម្លាំងនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួនបាននេះ បានធ្វើសកម្មភាពលួចលុយតាមលេខកូដសម្ងាត់វីងបានសម្រេចចំនួន ៥១លើករួចមកហើយ ដោយលួចលុយរបស់អតិថជនវីងបានចំនួនជាង ១ម៉ឺន ៦ពាន់ដុល្លារសហរដ្ឋអាមេរិក។

បើតាមប្រភពខាងលើ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជួនទៅតុលាការ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់បាន។រូបភាពពីហ្វេសប៊ុកអគ្កស្នងការនគរបាលជាតិ

 

ការឈានទៅស្រាវជ្រាវនិងចាប់បានជនសង្ស័យខាងលើនេះ បន្ទាប់ពីនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ទទួល​ពាក្យបណ្តឹង​របស់​ធនាគារ​វី​ង​ ដែលប្តឹង​​ឈ្មោះ​ សុខ​ វណ្ណៈ​ ភេទ​ប្រុស​ ព្រោះជននេះបានធ្វើសកម្មភាព​​​លួច​យក​លេខ​កូដ​សម្ងាត់​របស់​អតិថិជនធនាគារវីង​ ដែល​ប្រាស់​សេវាកម្ម​វេ​ប្រាក់​តាម​រយៈ​ធនាគារ​វី​ង​ ចំនួន​៥១​លើក​ គិត​ជា​ទឹកប្រាក់​ចំនួន​ ១៦,៥២៦​ដុល្លារ​អា​មេ​រិ​ក​ ។​

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ថត​យក​លេខ​កូដ​ពី​អតិថិ​ន​ជន​ ដែល​ទៅ​ផ្ញើ​ប្រាក់​តាម​កន្លែង​វេ​ប្រាក់មែន។​ជនសង្ស័យបន្តថា រូបគេ​ធ្វើសកម្មភាពដោយ​កែ​លេខ​ទូរ​សព្ទ័​នៅ​លើ​រូបភាព​ឲ្យ​ដូចនឹង​លេខ​របស់​អតិថិជន​អ្នក​ទទួល​ប្រាក់​ ដើម្បី​បន្លំ​ភ្នែក​ភ្នាក់ងារ​វី​ង​ដែល​កំពុង​រវល់​មិន​បាន​ចុច​ឆែក​លេខ​ផ្ទៀងផ្ទាត់។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ សូម​ជម្រាប​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា​ ជនសង្ស័យ​រូប​នេះ​ តែង​ធ្វើ​សកម្មភាព​បន្លំ​ថតរូប​ភាព​ នៅ​កន្លែង​ផ្ទេរ​ប្រាក់​វី​ង​ ហើយ​យក​ចុងសន្លឹក​ផ្ទេរ​ប្រាក់​នោះ​ ទៅ​ក្លែងបន្លំ​ប្ដូរ​លេខ​ទូរស័ព្ទ​ដាក់​លេខ​របស់​ខ្លួន​ដើម្បី​ទៅ​បើកប្រាក់​ ៕

 

Share

Image
Image
Image