en     km
en     km

ប្រធានាធិបតី​អាមេរិក Joe Biden ​សុំរដ្ឋ​សភា​ លក់​សព្វាវុធ​តម្លៃ ១,១ ពាន់​លាន​ដុល្លារ​អោយតៃវ៉ាន់

Share

 

 

រដ្ឋបាលលោក Joe Biden គ្រោងនឹងស្នើសុំសភាសហរដ្ឋអាមេរិកលក់សព្វាវុធប្រមាណ ១,១ពាន់លានដុល្លារ ទៅអោយកោះតៃវ៉ាន់ រួមទាំងមីស៊ីលប្រឆាំងនាវាចំនួន ៦០ដើម និងមីស៊ីលពីអាកាសទៅអាកាសចំនួន ១០០ដើម នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Politico នៅថ្ងៃចន្ទ ទី២៩ ខែសីហា។

ប្រទេសចិនបានធ្វើសមយុទ្ធដ៏ធំបំផុតជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ។

 

តៃវ៉ាន់បានត្អូញត្អែរអំពីការយាយីម្តងហើយម្តងទៀតដោយយន្តហោះគ្មានមនុស្សបើករបស់ចិននៅជិតកោះដែលគ្រប់គ្រងដោយតៃវ៉ាន់។ប្រទេសចិនកាលពីថ្ងៃចន្ទបានច្រានចោលពីការលើកឡើងបែបនេះរបស់ កោះតៃវ៉ាន់។

 

រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden និងសមាជិកសភាអាមេរិកបានសម្ដែងការគាំទ្រជាបន្តបន្ទាប់របស់ពួកគេចំពោះរដ្ឋាភិបាលទីក្រុងតៃប៉ិ ហើយការអនុម័តការលក់អាវុធអោយកោះតៃវ៉ាន់នេះអាចត្រូវប្រកាសនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

 

ការផ្តោតលើការគាំទ្រផ្នែកសព្វាវុធដល់តៃវ៉ាន់ និងឆ្លើយតបនឹងការបញ្ជាទិញអាវុធដែលមានស្រាប់របស់តៃវ៉ាន់ ទំនងជាធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន នេះបើយោងតាមប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះ។សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណួរអ្នកសារព័ត៌មានទាក់ទងនឹងបញ្ហា នេះទេ។

ប្រភព៖ C N A ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២

Share

Image
Image
Image