en     km
en     km

លោក ឡេង​ ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ និងប្រែតំបន់ភ្នំតាម៉ៅជាឧទ្យានជាតិស្រស់ត្រកាល

Share

តាមរយៈសារសំឡេងរបស់លោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ក្រុមហ៊ុន Galaxy Navattra Group បានចេញមុខទទួលខុសត្រូវ  និងកសាងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ ឲ្យប្រែក្លាយទៅជាឧស្យានជាតិដ៏ស្រស់ត្រកាល។

ការទទួលខុសត្រូវរបស់លោក ឡេង ណាវ៉ាត្រាបែបនេះ ដោយសារក្រុមហ៊ុនរបស់លោកបានដែលបានទទួលសិទ្ធិក្នុងការវិនិយោគដីតំបន់ភ្នំតាម៉ៅ ដូច្នេះលោកថា អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់។

បន្ថែមពីលើការទទួលក្នុងការដាំដុះថែទាំ និងរៀបចំ តំបន់ភ្នំតាម៉ៅ លោកឡេង ណាវ៉ាត្រាក៏បានចេញមុខបដិសលើការចោទប្រកាន់មកលើរូបលោក ពាក់ព័ន្ធនិងការកាប់ឈើលក់ ការលាងលុយកង្វក់ និងអាងអ្នកមាននៅពីក្រោយខ្នង។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ម្សិលមិញ រាជរដ្ឋាភិបាលបានបញ្ជាឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានសមត្ថកិច្ចគ្រប់គ្រងលើដីតំបន់ភ្នំតាម៉ៅ ត្រៀមព្រះរាជក្រឹត្យកំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្ស និងជាតំបន់ត្រូវការពារ។ ក្រៅពីនេះ សម្ដេចក៏បានឱ្យក្រសួងកសិកម្មរកប្រភពទឹកសម្រាប់រៀបចំប្រព័ន្ធស្រោចកូនឈើ នៅរដូវប្រាំងផងដែរ។

យ៉ាងណាក៏ដោយ នាពេលនេះ តំបន់ដីដែលត្រូវបានឈូសឆាយនៅភ្នំតាម៉ៅ ត្រូវបានគ្រឿងចក្រចំនួន១១៣គ្រឿងដែលក្រុមហ៊ុន របស់លោក ឡេង ណាវ៉ាត្រាបញ្ជូនទៅតាមបញ្ជាពីរាជរដ្ឋាភិបាល កំពុងកែប្រែដី ដើម្បីដាំកូនឈើប្រណិតៗឡើងវិញ ដោយមានក្បួនខ្នាត៕

Share

Image
Image
Image