en     km
en     km

សប្តាហ៍ទី២នៃខែសីហា កម្ពុជាទទួលបានភ្ញៀវជាង២៣ម៉ឺននាក់

Share

យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែសីហា កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវសរុបមានចំនួនជាង ​២៣ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិជាង ២១ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង​ ២ម៉ឺននាក់។

ក្រសួងរំលេចឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាបមានទេសចរជាង ៣ម៉ឺន៨ពាន់នាក់ ខេត្តព្រះសីហនុមានទេសចរជាង ៣ម៉ឺននាក់ និងខេត្តកំពតមានជាង ២ម៉ឺននាក់។

ចរន្ដភ្ញៀវទេសចរមានការឡើង និងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ក្រសួងបានបញ្ជាក់ថាដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់តិចឬច្រើនទៅតាមតំបន់ ជំនន់ទឹកភ្លៀងដោយកន្លែង និងរលកសមុទ្រធំៗ៕

Share

ព័ត៌មានទាក់ទង

Image