en     km
en     km

Toyota កាត់បន្ថយការផលិតរថយន្ត5,200 គ្រឿងក្នុងខែកក្កដាដោយសារភ្លៀងធ្លាក់ខ្លាំង

Share

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ត Toyota បានអោយដឹងនៅថ្ងៃសុក្រទី២៩ កក្កដាថា មានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសជប៉ុន បានធ្វើឱ្យក្រុមហ៊ុន Toyota Motor Corp បន្ថយការផលិតរថយន្តចំនួន 1,000 គ្រឿងបន្ថែមទៀតនៅក្នុងខែកក្កដា ដែលនាំឱ្យមានការកាត់បន្ថយការផលិតសរុបនៅខែនេះដល់ ទៅ5,200គ្រឿង ។

 

​ជា​លើក​ទី​ពីរ​ហើយក្នុង​សប្តាហ៍​នេះ​ដែល Toyota បាន​​កាត់​បន្ថយ​ផលិតកម្ម​ក្នុង​ស្រុក​ដែលពីដំបូង​គេ​រំពឹង​​ថា​នឹងបន្ថយការផលិតរថយន្ត​តែ4,000 គ្រឿងតែប៉ុណ្ណោះ។ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Aichi ដែលជាកន្លែងផលិតរថយន្ត Toyota និងតំបន់ជុំវិញបានរងគ្រោះដោយជំនន់ទឹកភ្លៀង​ ដែលបណ្តាលឱ្យក្រុមហ៊ុនផ្អាកការផលិតនូវខ្សែសង្វាក់ផលិតកម្មមួយចំនួននៅរោងចក្រក្នុងស្រុក។ក្រុមហ៊ុន Toyota បានអោយដឹងថាខ្លួននឹងផ្អាកការផលិតនៅថ្ងៃចន្ទនៅរោងចក្រ Toyota Industries Corporation ដែលផលិតរថយន្តស្ព័រ RAV4 (SUV) រួមទាំងប្រភេទ Plug-in Hybrid ផងដែរ។

 

អ្នកនាំពាក្យក្រុមហ៊ុនធ្លាប់បាននិយាយថា ផលិតកម្មធ្លាក់ចុះនឹងធ្វើឱ្យមានការលំបាកដល់ក្រុមហ៊ុនក្នុងការផលិតរថយន្តអោយបានប្រហែល 800,000(៨៩ម៉ឺន) គ្រឿងនៅក្នុងខែកក្កដា។

ក្រុមហ៊ុន Toyota បានអោយដឹងក្នុងសប្តាហ៍នេះថាសម្រាប់ត្រីមាសខែមេសាដល់ខែមិថុនាផលិតកម្មរថយន្តតូយូតាបានធ្លាក់ចុះប្រហែល 10 ភាគរយនៃផែនការ។

ការផលិតរបស់តូយូតាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះត្រូវបានរងផលប៉ះពាល់ដោយការខ្វះខាតបន្ទះឈីបនិងការបិទខ្ទប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសចិន។

Share

Image
Image
Image