ភ្នំពេញ៖ពីថ្ងៃទី២១ ខែកក្ដដានេះ ដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២២ ពោលគឺរយៈពេល ១០ ថ្ងៃខាងមុខនេះ ប្រេងសាំងធម្មតានឹងចុះថ្លៃពី ៥២៥០ រៀលមកត្រឹម ៤៨០០រៀលក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតវិញចុះថ្លៃពី ៥៦០០ រៀលមកត្រឹម ៥៣០០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី២១ ខែកក្ដដាឆ្នាំ២០២២នេះ។
តាមក្រសួងពាណិជ្ជកម្មដដែលឱ្យដឹងថា មូលហេតុនៃការបន្តចុះថ្លៃប្រេងសាំងធម្មតាចំនួន ៤៥០រៀល និងប្រេងម៉ាស៊ូតចំនួន ៣០០រៀលនៅរយៈពេល ១០ថ្ងៃទៅមុខទៀតនេះ ដោយសារតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិបានធ្លាក់ចុះដែរ។
ជាការកត់សម្គាល់ប្រេងសាំង និងម៉ាស៊ូត នៅកម្ពុជា និងលើពិភពលោកបានហក់ឡើងជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ ដែលមូលហេតុឡើងថ្លៃប្រេងគឺបណ្តាលមកពីវិបត្តិសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន៕
Post Views: 581