en     km
en     km

សមត្ថកិច្ចខេត្តសៀមរាបបង្រ្កាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ

Share

សៀមរាប៖ កម្លាំងអន្តរាគមន៍របស់រដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាបប្រឆាំងបទល្មើសេដ្ឋកិច្ច បង្រ្កាបបានរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាតមួយគ្រឿងចំណុះ ៥តោន ដឹកឈើប្រភេទ ថ្លុងត្បែង ជិតពេញមួយឡាន។

រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាតនេះ ត្រូវសមត្ថកិច្ចចម្រុះឃាត់បាននៅត្រង់ចំនុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២២ តែព័ត៌មានទើបតែត្រូវបង្ហោះលើគេហទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២១ ខែកក្ដដាឆ្នាំ២០២២នេះ។

រថយន្តល្មើសពាក់ស្លាកលេខ ខេមរភូមិន្ទ 01 3-4759។រូបភាពអគ្គស្នងការនគរបាលជាតិ។

 

ផ្អែកតាមអគ្គស្នងការនគរបាលជាតិដដែល រថយន្តល្មើសខាងលើមានម៉ាក DONG FONG ពណ៌ត្រីអ៊ី ចំណុះ ៥តោន ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 3-4759 មានម្ចាស់ឈ្មោះ អូន អៀត ភេទប្រុស អាយុ៦១ឆ្នំា មុខរបរជាយោធា។

ចំពោះវត្ថុតាងត្រូវបានរក្សាទុក្ខនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី មានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាបណ្តោះអាសន្ន ដើម្បីរៀបចំចងក្រងសំណុំរឿងទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕

Share

ព័ត៌មានទាក់ទង

Image