en     km
en     km

ក្រសួងសាធារណការគ្រោងដាក់ដំណើរការ App តាមដានគុណភាពផ្លូវ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា នាពេលខាងមុខឆាប់ៗនេះ ក្រសួងនឹងដាក់ដំណើរការអេប(App)ត្រួតពិនិត្យតាមដានគុណភាពផ្លូវ ដើម្បីឱ្យប្រាដកថា ផ្លូវដែលក្រុមហ៊ុនទទួលសាងសង់ពិតជាមានគុណភាពល្អតាមស្តង់ដារបច្ចេកទេសដែលបានចុះកិច្ចសន្យា។

ការលើកឡើងរបស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ ១៤៦បេ ឬ វិថីសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ ១៤៨ នៅថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២២នេះ។

សូមស្តាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល បន្ថែម៖

 

ជាការកត់សម្គាល់ នៅមុនពេលដាក់ដំណើរការអេប(App)តាមដានគុណភាពសាងសង់ផ្លូវ ក្រសួងបានដំណើរការរថយន្តនិងឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវខ្លះផងដែរ ដើម្បីពិនិត្យផ្លូវដែលក្រុមហ៊ុនកំពុងនិងបានសាងសង់។ ជាក់ស្តែងក្នុងពេលចុះពិនិត្យផ្លូវនៅថ្ងៃនេះ ក្រសួងបានប្រើប្រាស់ម៉ាស៊ីន FWD,GPR,និងឧបករណ៍ផ្សេងៗទៀត ជាមួយរថយន្តពិនិត្យគុណភាពផ្លូវដោយបានធ្វើតេស្តសាកល្បងចំនួន ៤១៤ កន្លែង ក្នុងនោះមានតែពីរកន្លែងមានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន៕ 

 

Share

Image
Image
Image