en     km
en     km

ក្រសួងសុខាភិបាលសិង្ហបុរីថាមានក្មេងស្រីអាយុ ៤ ឆ្នាំបានស្លាប់ដោយសារ COVID-19

Share

សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសថា ក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យទី១៧ កក្កដា។
កុមារីរូបនេះគឺជាអ្នកជំងឺទី២ហើយ ដែលមានអាយុក្រោម ១២ ឆ្នាំដែលបានស្លាប់ដោយសារជំងឺកូវីដនៅក្នុងប្រទេសសិង្ហបុរី។ ក្រសួងសុខាភិបាលសិង្ហបុរីប្រាប់សារព័ត៌មាន CNA ថា ក្មេងស្រីនេះមិនមានប្រវត្តិព្យាបាលពីមុនមកទេ ហើយមុនឆ្លងកូវីដ១៩ កុមារីនេះនៅមានសុខភាពល្អធម្មតា។
កុមារីរូបនេះមានរោគសញ្ញារលាកផ្លូវដង្ហើម និងគ្រុនក្តៅកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានធ្វើតេស្តឃើញវិជ្ជមានCOVID-19

 

ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ក្មេងស្រីនេះបានស្លាប់ដោយធ្វើកោសល្យវិច័យឃើញថា មានជំងឺរលាកសួតដោយសារកូវីដ-១៩។
ក្រសួងសុខាភិបាលសិង្ហបុរី បន្ថែមទៀតថា “ជាទូទៅកុមារមានភាពធន់នឹងការឆ្លងមេរោគ COVID-19 ជាងមនុស្សពេញវ័យ និងមនុស្សចាស់។ តែទោះបីជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគ COVID-19 អាចបណ្តាលឱ្យកុមារមានជំងឺធ្ងន់ធ្ងរផងដែរ”។
បើតាម CNA បានឱ្យបន្ថែមទៀតថា អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងគណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំង COVID-19 កំពុងសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 សម្រាប់កុមារតូចៗក្រោមអាយុប្រាំឆ្នាំ។

កាលពីថ្ងៃទី ២៧ ខែមិថុនា កន្លងទៅនេះ មានក្មេងប្រុសជនជាតិសិង្ហបុរីអាយុមួយឆ្នាំកន្លះម្នាក់បានស្លាប់ដោយសារ COVID-19 ដែលជាការស្លាប់ដំបូងចំពោះអ្នកជំងឺមានអាយុក្រោម ១២ ឆ្នាំនៅប្រទេសសិង្ហបុរី។ មូលហេតុនៃការស្លាប់នេះគឺជំងឺរលាកខួរក្បាលដោយសារ COVID-19 វីរុស syncytial ផ្លូវដង្ហើម និងការឆ្លងមេរោគ enterovirus ។

Share

ព័ត៌មានទាក់ទង

Image