en     km
en     km

សមត្ថកិច្ចខេត្តកណ្តាលបង្រ្កាបទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់​មួយកន្លែង

Share

ភ្នំពេញ៖​ យ៉ាងហោចណាស់មនុស្ស ៤ នាក់ត្រូវបានឃាត់ខ្លួន និងវត្ថុតាងមួយចំនួនមានទូរទស្សន៍សម្រាប់ចាក់បញ្ចាំងមាន់ជល់តាមប្រព័ន្ធអនឡាញ ០១គ្រឿង និងគ្រឿងម៉ាស៊ីនកុំព្យូទ័រសម្រាប់បញ្ជាការឡាយមាន់ជល់ ០១ឈុត ត្រូវកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាននៅចំណុចភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចេញផ្សាយនៅថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០២២នេះ។

សម្ភារៈដែលសមត្ថកិច្ចប្រមូលចាប់បានពីកន្លែងផ្សាយជល់មាន់មួយកន្លែង។រូបភាពពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

 

ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាលឱ្យដឹងថា ករណីបង្រ្កាបទីតាំងលេងល្បែងស៊ីសង ជល់មាន់តាមកញ្ចក់ទូរទស្សន៍ខុសច្បាប់នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានស្រាវជ្រាវនិងចុះប្រតិបត្តិការបង្រ្កាប​នៅរសៀលថ្ងៃទី១៧ ខេកក្ដដាឆ្នាំ២០២២ ។

តាមការបញ្ជក់ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទីតាំងប្រព្រឹត្តិល្បែងស៊ីសងនេះស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ឃុំ ម៉ិច ដែលសមត្ថកិច្ចជំនាញស្រុកនិងប៉ុស្ដិ៍ពើក ធ្លាប់បានចុះបង្ក្រាបម្តងរួចមកហើយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាលរួចរាល់ម្ដងមកហើយដែរ។

ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដដែល បញ្ជក់បន្ថែមថា ករណីខាងលើនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដោយអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំជនសង្ស័យខាងលើនៅត្រឹមអធិការដ្ឋាននគរបាលស្រុក៕

 

 

Share

ព័ត៌មានទាក់ទង

Image