en     km
en     km

សមត្ថកិច្ចបង្ក្រាបបានបារីអេឡិចត្រូនិចជាង ៥ ពាន់ដើមនិងទឹកថ្នាំសម្រាប់ជក់ជាង ១ម៉ឺនដប

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ឧបករណ៍បារីអេឡិចត្រូនិចចំនួនជាង ៥ ពាន់ដើមនិងទឹកថ្នាំសម្រាប់ជក់ជាង១ម៉ឺនដបត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញបង្រ្កាបបាននៅគោលដៅចំនួន ៣ ទីតាំងផ្សេងៗគ្នា។ ការបង្រ្កាបទីតាំងលក់ឧបករណ៍បារីអេឡិចត្រូនិចចំនួន០៣នេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២តែទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិទើបផុសនៅថ្ងៃទី១៥ខែកក្ដដានេះ។

ទីតាំងលក់ឧបករណ៍បារីអេឡិចត្រូនិចចំនួន០៣គោលដៅនោះស្ថិតនៅចំណុចមុខផ្លូវប៉ុស្តិទូរទស្សន៍បាយន្ត សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញមួយទីតាំង។ ទីតាំងទី២ នៅចំណុចផ្ទះលេខ៣០ ផ្លូវ P១០F បូរីប៉េងហួតបឹងស្នោ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទីតាំងទី៣ នៅចំណុច ផ្ទះលេខ ៩៧ ផ្លូវលេខM០២ បុរីប៉េងហួត បឹងស្នោ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាទីតាំងស្តុកឧបករណ៍បារីអេឡិចត្រនិច។

សមត្ថកិច្ចក៏បានឃាតខ្លួនជនសង្ស័យចំនួនបីនាក់ផងដែរក្នុងមានស្រីចំនួន២នាក់។

បច្ចុប្បន្នមនុស្ស ៣នាក់ខាងលើ បានអប់រំ និងធ្វើកិច្ចសន្យាបញ្ឍប់ធ្វើអាជីវកម្ម រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំពោះវត្ថុតាងចាប់យកខាងលើត្រូវបានរក្សាទុកនៅ មន្ទីរប្រឆាំងគ្រឿងញៀន រងចាំមានគោលការណ៍ពីថ្នាក់ដឹកនាំយកទៅបំផ្លាញចោល៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង