en     km
en     km

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

Share

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

Chinese President Xi Jinping attends ceremony for inauguration of new Hong Kong administration

ហុងកុង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចូលរួមក្នុងពិធីសម្ពោធរដ្ឋាភិបាលអាណត្តិទី៦ នៃទីក្រុងហុងកុង នៅថ្ងៃសុក្រ (១ កក្កដា) ខណៈដែលទីក្រុងនេះប្រារព្ធខួបលើកទី ២៥ នៃការប្រគល់ទឹកដីហុងកុងពីអង់គ្លេសទៅចិនដីគោកវិញ។លោក ឆេងលាភ រាយការណ៍ព័ត៌មាននេះ….

នៅម៉ោង 8 ព្រឹក ក្រុមមន្ត្រីបានប្រមូលផ្តុំគ្នានៅកំពង់ផែ Victoria ក្នុងពិធីលើកទង់ជាតិខណៈដែលទីក្រុងនេះបានជួបប្រទះព្យុះទីហ្វុងលើកដំបូងនៅឆ្នាំនេះ។ ឧទ្ធម្ភាគចក្រ​បាន​ហោះ​ពីលើ​កំពង់ផែ​ដែល​ចង​ទង់ជាតិ​ចិន និង​ហុងកុង។

លោក Xi មិនបានចូលរួមក្នុងព្រឹត្តិការណ៍លើកទង់ជាតិនោះទេ។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោកស្នាក់នៅមួយយប់ក្នុងទីក្រុង Shenzhen បន្ទាប់ពីមកដល់ហុងកុងកាលពីថ្ងៃព្រហស្បតិ៍។

លោក Xi ត្រលប់មកមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅថ្ងៃសុក្រដើម្បីចូលរួមកម្មវិធីស្បថរបស់មេដឹកនាំហុងកុងថ្មីគឺលោក John Lee។ជាមួយគ្នានេះ

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​និយាយ​ថា ចិន​ត្រូវតែ​គោរព​តាម​ការ​សន្យាស្ដីពី​ហុងកុង

ឡុងដ៍៖ នាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសនឹងធ្វើអ្វីៗអោយអស់ពីសមត្ថភាព ដើម្បីអោយក្រុងប៉េកាំងគោរពការប្តេជ្ញា លោកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឡើងកាលពី២៥ឆ្នាំមុន នៅពេលដែលប្រគល់ហុងកុងឱ្យប្រទេសចិនវិញ។លោក Boris Johnson បាននិយាយថា ប្រទេសចិនបានបរាជ័យក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពនូវការរៀបចំ “ប្រទេសមួយមានប្រព័ន្ធពីរ” ក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់ការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ 1997 ។ចក្រភពអង់គ្លេសបានរិះគន់ជាពិសេសចំពោះច្បាប់សន្តិសុខជាតិដែលបានដាក់អោយប្រើកាលពីឆ្នាំ 2020 និងការផ្លាស់ប្តូរការបោះឆ្នោតដែលអង់គ្លេសនិយាយថាបានបំផ្លាញសេរីភាព និងស្វ័យភាពរបស់ហុងកុង។Boris Johnson បាននិយាយនៅក្នុងឃ្លីបវីដេថា “នៅថ្ងៃខួបលើកទី 25 នៃការប្រគល់ហុងកុងអោយចិនវិញនេះ យើងមិនអាចបិទបាំងការពិតដែលថា មួយរយៈនេះទីក្រុងប៉េកាំងបាននឹងកំពុងខកខានក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន” ។”វាជាស្ថានភាពបន្តកើនឡើងនៃការគំរាមកំហែងទាំងសិទ្ធិ និងសេរីភាពរបស់ប្រជាជនហុងកុង និងគំរាមកំហែងនូវភាពរីកចម្រើនមាតុភូមិរបស់ពួកគេ”។ មន្ត្រីចិនធ្លាប់បានបដិសេធរួចមកហើយពីការរិះគន់របស់អង់គ្លេស ដោយនិយាយថាអង់គ្លេសគួរចែឈប់ខ្វល់ពីកិច្ចការរបស់ហុងកុងទៅ ហើយចិនចោទប្រកាន់អង់គ្លេសថានៅតែរក្សាផ្នត់គំនិតអាណានិគមមកលើហុងកុងដដែល ទោះបីជាបានប្រគល់វាមកចិនហើយក៏ដោយ។ ចនសុនបាននិយាយថា “យើងមិនបោះបង់ចោលហុងកុងទេ។

25 ឆ្នាំមុន យើងបានសន្យាចំពោះទឹកដី និងប្រជាជនហុងកុង ហើយយើងនៅតែចងចាំ។លោកបានបន្ថែមថា ចក្រភពអង់គ្លេសនឹង “ធ្វើឱ្យអស់ពីសមត្ថភាពដើម្បីអោយប្រទេសចិនធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដូច្នេះហុងកុងត្រូវតែជារបស់ប្រជាជនហុងកុង និងដើម្បីប្រជាជនហុងកុងម្តងទៀត ” ។

 

Share

Image
Image
Image