en     km
en     km

តារាសម្តែង ពេជ្រ ចរណៃ គ្រោងបើកបង្ហាត់គុនល្បុក្កតោឥតគិតថ្លៃលើកស្ទួយមរតកក្បាច់គុនបុរាណ

Share

ភ្នំពេញ៖ ពេជ្រ ចរណៃ តារាសម្ដែងស្រី និងជាពិធីការិនី ហើយបច្ចុប្បន្នក៏ជាគ្រូបង្ហាត់ក្បាច់គុនបុរាណល្បុក្កតោដ៏មានប្រជាប្រិយមួយរូបនៅកម្ពុជាផងដែរ។ កាលពីពេលថ្មីៗនេះនាងបានប្រកាសជ្រើសរើសយុវជនខ្មែរឱ្យចូលរួមហ្វឹកហាត់ក្បាច់គុនល្បុក្កតោដោយឥតគិតថ្លៃចំនួន ៣០០នាក់ ដែលគ្រូគុន ល្អទាំងសម្រល់ និងក្បាច់គុនរូបនេះជាអ្នកបង្ហាត់ផ្ទាល់តែម្តង។
ការជ្រើសរើសនេះត្រូវបានចរណៃរំលេចឱ្យដឹងតាមរយៈសំណេរលើទំព័រហ្វេ  សប៊ុកដែលមានគណនីឈ្មោះថា ពេជ្រ ចរណៃ ល្បុក្កតោខ្មែរកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈសំណេររបស់ ចរណៃ នាងសង្ឃឹមថា ការបង្ហាត់នេះនឹងអាចរួមចំណែកជួយជ្រោមជ្រែង លើកស្ទួយ និងផ្សព្វផ្សាយ ក្បាច់គុនល្បុក្កតោខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ន ពេជ្រ ចរណៃ ជាប្រធានសាលាគុនល្បុក្កតោឈ្មោះថា«ជ័យតេជៈ»ដែលមានទីតាំងនៅរាជធានីភ្នំពេញមួយកន្លែង និងមួយកន្លែងទៀតនៅជិតផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលកំពុងគ្រោងបើកនាពេលខាងមុខនេះ។
បើតាមការឱ្យដឹងបន្ថែមពីអ្នកទទួលខុសត្រូវក្លឹបហាត់ក្បាច់គុនល្បុក្កតោរបស់កញ្ញា ពេជ្រ ចរណៃ ក្លិបហ្វឹកហាត់នៅរាជធានីភ្នំពេញត្រូវបង់ថវិកា តែក្លិបនៅខេត្តកំពង់ស្ពឺគឺបង្ហាត់មិនគត់ថ្លៃនោះទេ៕

Photos: ពេជ្រ ចរណៃ ល្បុក្កតោខ្មែរ

Share

ព័ត៌មានទាក់ទង

Image