loader

គម្រោងរៀបចំផ្លូវរថភ្លើងក្រោមដីឬលើអាកាសដោះស្រាយការកកស្ទះ ស្ថិតនៅលទ្ធផលសិក្សាបឋម

ដោយមើលឃើញមានបញ្ហាកកស្ទះចរាចរណ៍ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើកិច្ចពិភាក្សាពី លទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី ឬ ផ្លូវរថភ្លើងលើអាកាស ជាជម្រើស នៅរាជធានីភ្នំពេញ។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹងជញ្ជូន បានឱ្យដឹង ថា គម្រោងសិក្សារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុងប្រកបដោយប្រសិទ្ធភាព។ តែយ៉ាងណា លោកថាគម្រោងនេះត្រូវដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យ សម្រេច ជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ នេះបើតាមជំនួបរវាងលោករដ្ឋមន្ត្រីនិងបណ្តាលក្រុមហ៊ុនសាងសង់មួយចំនួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នៅទីស្តីការក្រសួងសាធារណការ។

បែបនេះក្ដី ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុន បានសិក្សា ទៅលើលទ្ធភាពសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ បានពិភាក្សាលម្អិតបន្ថែមទៅលើលទ្ធផលនៃការសិក្សាជាបឋមដោយ បានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើងលើអាកាស, រយៈពេលនៃការសាងសង់, តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ។នេះបើតាមក្រសួងសាធារណៈការដដែល។
រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ធ្វើការសិក្សាឱ្យបានស៊ីជម្រៅ លើចំណុចដែលនៅខ្វះចន្លោះមួយចំនួន គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x